មើល៍មួយភ្លេតថាតែពួកគេនាំគ្នាលួចស្បែកជើង… តាមពិតពួកគេបានប្តូរអាជីពមកជាអ្នកជួយថែរក្សាស្បែកជើងវិញ ថ្វីត្បិតតែកម្រៃបានមកតិចតួច ប៉ុន្តែវាជាការងារសុច្ចរិត…
-
-
ផ្ញើស្បែកជើងទេពូ!
-
-
កុំគិតថាខ្ញុំលួចស្បែកជើងអីណា! តាមពិតខ្ញុំជួយមើល៍ឲ្យទេ!
-
-
កុំភ័យអី ខ្ញុំជួយមើល៍ស្បែកជើងឲ្យ
-
-
រាប់លុយបានមកពីការជួយមើល៍ស្បែកជើង
Like this:
Be the first to like this post.
កាលពីយប់ថ្ងៃទី៣១ ឈានចូល ថ្ងៃទី១ខែកញ្ញាឆ្នាំ២០០៩ កន្លងទៅនេះ ខ្ញុំបានចូលគេងពីព្រលប់ (ម៉ោង៨) ប៉ុន្តែត្រូវ ភ្ញាក់ឡើងនៅម៉ោងប្រហែលជិត១១វិញ ។ ពេលនោះមិនដឹងថាគួរធ្វើអី……ក៏បើកកុំព្យូទ័រដ៏កញ្ចាស់របស់ខ្ញុំមកដើម្បីមើល អ៊ីម៉ែលលេងៗ ក៏បានឃើញ អ៊ីម៉ែលមួយដែលបងជីដូនមួយរបស់ខ្ញុំនៅឯនាយសមុទ្រ ផ្ញើមកឲ្យខ្ញុំរក Limon Keyboard Layout ឲ្យគាត់មួយគ្រាន់នឹងវាយអក្សរខ្មែរលេង។
មិនបង្អង់យូរ… បើក Photoshop បឹប! ឌីសាញ Limon Keyboard Layout លេងៗ អស់៥ម៉ោង ទើបហើយ! ហូ ម៉ាយហ្គដ៍ ចង់លានភ្នែក……មិនស្រួលម៉ានទេ សំរាប់ យើងដែលមិនសូវចេះអា កម្មវិធី Photoshop អីគេហ្នឹងនោះ!
ថ្វីត្បិតតែឥឡូវគេនិយមប្រើ យូនីកូដ ក៏ដោយ….. ប៉ុន្តែ លីមូន ក៏នៅតែត្រូវបាន គេបន្តការប្រើប្រាស់នៅឡើយ! ដូច្នេះខ្ញុំគិតថា វាមិនអត់ប្រយោជន៍ទេចំពោះ ការខំប្រឹងប្រែងធ្វើ Limon Keyboard Layout នេះ…..បើគេឈប់ប្រើ….យ៉ាងហោច ណាស់ក៏បានទុកជាឯកសារជំនួយស្មារតី ជាប្រវត្តិនៃការវិវត្តន៍នៃពុម្ពអក្សរខ្មែរដែរ។ (បើមានខុសត្រង់ណាសូមជួយប្រាប់ខ្ញុំផង! ព្រោះខ្ញុំមិនមែនជាអ្នក Design អាជីពអីទេ!)

Limon Keyboard Layout
Like this:
Be the first to like this post.
-
-
New Bagger នៅកៀនស្វាយ
-
-
New Bagger នៅកៀនស្វាយ
-
-
New Bagger បង្ហាញខ្លួននៅមុខវាំង
កាលពីមុនឆ្លាប់តែឃើញពួកវានៅឯ ឧដុង្គ និងនៅកៀនស្វាយ តែឥឡូវនេះពួកវា បានពង្រីកសាខាមកដល់មុខព្រះបរមរាជាវាំងហើយ!
Like this:
Be the first to like this post.