Home > អត្ថបទអាចមានប្រយោជ > ការកកើត កីឡាអូឡាំពិក

ការកកើត កីឡាអូឡាំពិក

កីឡាអូឡាំពិក

កងអូឡាំពិកចំនួន៥នេះ ត្រូវបានរចនាឡើងក្នុងឆ្នាំ១៩១៣ និងត្រូវបានអនុម័តក្នុងឆ្នាំ១៩១៤ ហើយត្រូវបានប្រើប្រាស់លើកដំបូងក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំ១៩២០ នៅទីក្រុងអានថ្វឺប (Antwerp) នៃប្រទេសបែលចៀម (Belgium)

កងអូឡាំពិកចំនួន៥នេះ ត្រូវបានរចនាឡើងក្នុងឆ្នាំ១៩១៣ និងត្រូវបានអនុម័តក្នុងឆ្នាំ១៩១៤ ហើយត្រូវបានប្រើប្រាស់លើកដំបូងក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំ១៩២០ នៅទីក្រុងអានថ្វឺប (Antwerp) នៃប្រទេសបែលចៀម (Belgium)

កីឡាអូឡាំពិកគឺជាប្រភេទកីឡាអន្តរជាតិចំរុះដែលត្រូវបានបែងចែកជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង។ ព្រឹត្តិការណ៍កីឡាទាំង២នេះត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំជាមួយគ្នារហូតដល់ឆ្នាំ ១៩៩២។ ប៉ុន្តែក្រោយមក ពួកវាក៏ត្រូវពន្លាតពីគ្នាចំនួន២ឆ្នាំ។ ដើមកំនើតកីឡាអូឡាំពិក (ភាសាក្រិច: Ολυμπιακοί Αγώνες; Olympiakoi Agones) ត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ឆ្នាំ៣៩៣នៃគ.ស។ ចំនាប់អារម្មណ៍អំពីការរស់ឡើងវិញនៃកីឡាអូឡាំពិក ត្រូវបានសរសេរដំបូងដោយកវីនិពន្ធកំនាព្យជនជាតិក្រិច និងជានិពន្ធនាយកកាសែត លោក Alexandros Soutsos ក្នុងកំនាព្យរបស់គាត់ដែលមានចំនងជើងថា “Dialogue of the Dead” ក្នុងឆ្នាំ១៨៣៣។ លោក Evangelos Zappas គឺជាអ្នកឧបត្ថមគាំទ្រដំបូងចំពោះកីឡាអូឡាំពិកទំនើបក្នុងឆ្នាំ១៨៥៩។ គាត់បានចំនាយទៅលើការតុបតែងពហុកីឡាដ្ឋានប៉ាណាស្ស៊ីណៃកូ (Panathinaiko Stadium ) សំរាប់ការប្រកួតកីឡាអូឡាំពិកដែលបានប្រារព្ធធ្វើឡើងនៅទីនោះក្នុងឆ្នាំ១៨៧០ និងឆ្នាំ១៨៧៥ ។ ទាំងនេះត្រូវបានចុះផ្សាយក្នុងកាសែត និងបោះពុម្ពផ្សាយទូទាំងពិភពលោក ដោយរួមទាំង London Review ដែលបានសរសេររៀបរាប់អំពីកីឡាអូឡាំពិកនៃការផ្អាកបន្តការប្រារព្ធធ្វើអស់ជាច្រើនសតវត្សរ៍ ហើយត្រូវបានប្រារព្ធធ្វើឡើងវិញនាពេលថ្មីៗនេះ។

គណកម្មការកីឡាអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៤ ដោយអ្នកដែលបានទទួលពាន់រង្វាន់ណូបែលជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិតបង្កើតគឺលោក ព្យែរ ហ្វេ្រឌី បារុន ដឺ គូប៊ែរតាំង (Pierre Frédy, Baron de Coubertin)។ គណកម្មការរៀបចំកីឡាអូពិកអន្តរជាតិដំបូងគឺនៅឆ្នាំ១៨៩៦ ដែលប្រារព្ធធ្វើនៅក្រុងអាតែនស៏ ប្រទេសក្រិច។ អ្នកចូលរួមក្នុងកីឡាអូឡាំពិកនេះបានកើនឡើង ដោយរាប់បញ្ចូលទាំងអត្តពលករស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក។

*អត្ថបទដកស្រង់ពី វីគីភីឌា

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: