Home > អត្ថបទអាចមានប្រយោជ > ចម្ងល់ខ្ញុំ

ចម្ងល់ខ្ញុំ

ខ្ញុំមានចម្ងល់មួយ សូមមិត្តទាំងអស់ជួយបញ្ចេញមិតិ​ ​(បើអាចឆ្លើយបាន)

តើនារី(យុវនារី)បច្ចុប្បន្ននេះមើលទៅលើបុរស(យុវជន)ម្នាក់រឺច្រើនគេគិតទៅលើរូបសម្បត្តិ រឺមើលលើរបស់(ទូរស័ព្ទទំនើប.​ ម៉ូតូ រថយន្តទំនើប…ជាដើម)ដែលបុរសនោះមាន?

Advertisements
  1. បូរាណ
    December 30, 2008 at 2:10 pm

    អូខេ បើនិយាយឲ្យត្រូវជាលក្ខណៈទូទៅតែម្តង មិនថាអ្នកមើលនោះជាប្រុសឬស្រីទេ អ្វីដែលគេឃើញនឹងភ្នែកមុនដំបូង គឺប្រាកដជារូបសម្បត្តិហើយ រីឯទ្រព្យសម្បត្តិវិញ អ្នកខ្លះចូលចិត្តបង្ហាញ អ្នកខ្លះទៀតគេមិនបង្ហាញ អ៊ីចឹងហើយអារឿងទ្រព្យសម្បត្តិនេះគេអាចមើលខុស ឬមើលត្រូវ ប៉ុន្តែរូបសម្បត្តិនេះ គឺតែអាក្រក់ មើលឃើញថាអាក្រក់, ស្អាត មើលឃើញថាស្អាតហើយ…. ទ្រព្យសម្បត្តិគេអាចរកបាន ឯរូបសម្បត្តិតែយ៉ាងម៉េច គឺអ៊ីចឹងហើយ… ដូច្នេះចម្លើយរបស់ខ្ញុំចំពោះសំនួរនេះគឺថា បុរសម្នាក់មានរូបសម្បត្តិល្អតែទ្រព្យសម្បត្តិតិចតួច បុរសម្នាក់ទៀតមានរូបសម្បត្តិមិនល្អតែមានទ្រព្យសម្បត្តិច្រើន ភាគច្រើនគេរើសយកអ្នកទីមួយហើយ ឯនារីដែលរើសយកអ្នកទីពីរគឺជាទូទៅត្រូវទទួលការរិះគន់ពីសង្គមនិងខ្លួនគេផ្ទាល់​ផងដែរ។

    (ឌីគួរតែបន្ថែម “ចរិយាសម្បតិ្ត” មួយទៀត ទើបប្រធានបទនេះធំបន្តិច និងងាយស្រួលជជែកគ្នា ឲ្យបានច្រើនជាងនេះ…)

  2. December 30, 2008 at 2:24 pm

    ខ្ញុំគិតថាតាមានរូបសម្បតិ្ត គឺមានចរិយាសម្បតិ្ត ហើយមែនទេ? វាទាំពីរដើរស្របគ្នានា។
    ចុះបើរូបសម្បត្តិសមរម្យ តែអន់ចរិត(ចរិតមិនអាចមើលឃើញតែមួយភ្លេតទេ)វិញ?

  3. អគ្គលីបុត្រ
    December 30, 2008 at 4:06 pm

    រូប​រាង គឺទី ១ ។ បើ​រូប​មិន​ស្អាត​ គឺ​ពិបាក​ ទាក់​ទង​ស្រីៗ ណាស់។ តែអ្នក​នឹង​មាន​ឳកាស​បើ អ្នក​មាន​អ្នកណែនាំ​ឲ្យ​ស្គាល់​ ឬ​ស្គាល់​រួច​ទៅ​ហើយ។
    រូបរាង​ស្អាត​ហើយ ត្រូវ​មាន​លុយ ទៀត​ទើប​ងាយ។ តែអ្នក​មានលុយ ​ច្រើន​ទាក់​ទង​បាន​ស្រីសាវ៉ា តែ​ស្អាតៗ បស់គេ។ មាន​លុយ​ត្រូវ​ឆ្លាត​ទើប​បាន ស្រី​ល្អត្រឹម​ត្រូវ តាម​ចិត្ត​ប្រាថ្នា! បើ​ល្ងង់​ប្រាកដ​ជាស្រី បោក​អស់​គូទ​ខោ​ មិនខាន។
    តែ​បើ​ចង់​ បាន​មក​ធ្វើជា​ប្រពន្ធ សំខាន់​គឺ ចិត្ត​យើង​ត្រូវ​ស្មោះ​ត្រង់ និង​ពួកែ យក​ចិត្ត​យក​ថ្លើម ទើប​បាន​គង់​រង្ស​ឋិតថេរ។

  4. December 31, 2008 at 8:28 am

    ចឹងចម្លើយគឺ​ បើរូបយើងមិនល្អគ្មានស្រីណាគេយកភ្នែកមើលយើងទេមែនទែ?
    បើពិតមែនមនុស្សប្រុសដែលមានរូបមិនល្អគឺអត់តាំងអស់ហើយចឹង។
    ហើយយុវនារីយើងភាគច្រើនមើលឃើញតាទ្រព្យសម្បត្តិ និងប្រុសស្អាតទេចឹង? 😦

  5. បូរាណ
    December 31, 2008 at 9:13 am

    ត្រូវហើយបើរូបយើងមិនល្អ ឪកាសប្រាកដជាតិច ប៉ុន្តែបើមានឪកាស ត្រូវកុំឲ្យរំលង។​ ក្នុងពេលនោះដែរ រឿងសំខាន់មួយទៀតគឺថ្វីមាត់ យុទ្ធសាស្ត្រ(អាចរៀនពីគេ) និងស្ទីល(កុំធ្វើតាមគេ ឧទាហរណ៍ រឿងកំប្លែងដែលគេនិយាយច្រើនដងហើយ កុំយកមកនិយាយ)។​ត្រូវធ្វើយ៉ាងម៉េចឲ្យនារីនោះសប្បាយចិត្ត មានអារម្មណ៍ថាចង់នៅក្បែរយើង។ “សំដីសារិកា” នេះជារឿងសំខាន់ណាស់… នារីភាគច្រើនគ្រោះថ្នាក់ដោយសារ ពាក្យផ្អែមល្អែមនេះឯង… បើមានសំដីថ្វីមាត់ពូកែ រឿងរូបសម្បត្តិ និងទ្រព្យសម្បតិ្ត លែងក្លាយជាបញ្ហាហើយ.. ប៉ុន្តែអាវុធមួយនេះ ប្រហែលជាមិនមានជោគជ័យចំពោះស្រីសំឡឹងឃើញតែលុយនោះទេ…

  6. December 31, 2008 at 9:51 am

    និយាយឲ្យត្រង់ទៅ បើខ្ញុំមិនសូវមានថ្វីមាត់ផង ចឹងបានជាខ្ញុំអត់មែនទេ?
    ខ្ញុំពិតជាចង់កែវាណាស់ តែហាកដូចជាទៅមិនរួចសោះ.​​ 🙂
    មានតែចិត្តស្មោះប៉ុណ្ណឹងឯង…(មិនទាន់ដឹងថាស្មោះជាមួយនារីណាមួយទេ ព្រោះរកមិនទាន់ឃើញ…)​​

  7. អគ្គលីបុត្រ
    January 2, 2009 at 1:05 pm

    ថ្វី​មាត់​ រូបសម្បត្តិ លុយ​កាក់ វាសំខាន់ហើយ!
    តែ​សំខាន់ជាង​គេ​គឺចិត្ត! ស្នេហា​ចាប់ផ្តើម​ពី​មិត្ត​ភាព! តែបើ​សូម្បី​ត្រឹម​មិត្ត​ភាព​យើង​បរាជ័យ​ហើយនោះ កុំ​សង្ឃឹមរឿង​ស្នេហា​អី!
    សេចក្តី​ ស្មោះ​ត្រង់ យោគយល់ គឺសំខាន់ណាស់! កុំគិត​តែ​ប្រយោជន៍​ខ្លួនពេក ត្រូវ​គិត​ដល់​មិត្តភាព​ផង! យើង​មិន​អាច​សំរេច​អ្វី​មួយ ដោយ​គ្មាន​មិត្ត​នោះ​ទេ!
    អ្នក​សំបូរ​សង្សារ គឺ​សំបូរ​មិត្ត! អ្នក​ខ្សត់​សង្សារ ច្រើន​ខ្វះ​មិត្ត​ល្អ!

  8. January 2, 2009 at 3:47 pm

    ចំពោះសេចក្តី​ ស្មោះ​ត្រង់នោះ ខ្ញុំមិនហ៌ានថាខ្ញុំជាអ្នកស្មោះត្រង់ជាងគេអីនោះទេ​ ប៉ុនែ្ត អ្នកអាចសាកសួរពីមិត្តរបស់ខ្ញុំ ថាតើខ្ញុំជាមនុស្សយ៉ាងណា?​ មួយទៀតដែរគឺថាខ្ញុំមានមិត្តច្រើនគួរសមដែរ តែសុទ្ធតែមិត្តមានភេទដូចគ្នា(ប្រុសដូចគ្នា) ចឹងគឺថាខ្ញុំមានមិត្តល្អហើយមែនទេ? ចំពោះទំនាក់ទំនងរវាងមនុស្សផ្ទុយភេទវិញ (ស្រី)គឺខ្ញុំមិនមានបទពិសោធន័ទេគីមានតែមិត្តរួមថ្នាក់តែប៉ុន្នោះ តែចំពោះអ្នកប្លែកមុនវិញគឺសូម្បីមុខគេខ្ញុំមិនចង់ហ៌ានមើលផង ដោយសារតែ
    ទី១​ ខ្ញុំមិនស្គាល់គេ
    ទី២ ខ្ញុំក្លាចគេថាយើងឃើញស្រីមិនបាន ពោលគឺក្លាចគេឌៀលតែម្តង។
    ទី៣ គឺមនុស្សស្រីមួយចំនួនធ្វើឫកមួយបាវ+២ថង់យួរទៀត ធ្វើមើលតាខ្ញុំមិនស្មើរគេចឹង
    តើខ្ញុំធ្វើនេះត្រឹមត្រូវដែររឺទេ?

  9. អគ្គលីបុត្រ
    January 3, 2009 at 9:36 am

    ខ្ញុំ​មាន​មិត្ត​ខ្ញុំ​ម្នាក់ គេ​ជា​មនុស្ស​សំបូរ​ស្នេហ៍​ណាស់។ តែ​គេ​មិន​ស្អាត ហើយ​ក៏​មិន​សូវ​ស្រស់​សង្ហារ​ដែរ។ តែ​គេ​មាន​ចំនុច​ គួរ​ឲ្យទាក់ទាញមួយ​គឺ គេ​ជាម​នុស្ស​មិន​អួត​អាង ចូល​ចិត្ត​ទទួល​យក​យោបល់​ល្អៗ ពី​មិត្ត​ភក្តិ។ គេ​មិន​ដែល គិត​ផល​ប្រយោជន៍​ខ្លួន​គេ សុខ​ចិត្ត​ធ្វើ​បាន​មនុស្ស​ជិត​ខ្លួនដែរ។ គេ​ក៏​មិន​ដែល​ច្រណែន​នឹង​អ្នកណា​ម្នាក់​ដែរ។
    ស្រីៗ ចូល​ចិត្ត​គេ​ ត្រង់​ហ្នឹង គេ​ស្មោះ​ត្រង់​ មិន​អួត​អាង មិន​អាត្មា​និយម។ គេ​ជាមនុស្ស​ដែល​នារី​ភាគច្រើន​ចង់បាន អាច​រាប់អាន​បាន​យូរ​អង្វែង។ ខ្ញុំ​ទុក​ចិត្ត​គេ​មែនទែន ទោះខ្ញុំ​មាន​អ្វីៗ ច្រើន​ជាងគេ ក៏គេ មិនដែល​អាក់អន់​ចិត្ត ខឹង​សប្បារ​នោះដែរ

  10. January 3, 2009 at 11:34 am

    មិត្តបែបនេះខ្ញុំក៏ចង់បានដែរ។​ ចំពោះខ្ញុំគិតថាពេលខ្លះខ្ញុំជាមនុស្សអូតបន្តិចដែរ… ហើយខ្ញុំជាមនុស្សប្រភេទណានោះ ខ្ញុំទុកឲ្យមិត្តដែលស្គាល់វាយតំលៃ ហើយមិនចង់បានការសរសើរនោះទេ ខ្ញុំចង់បាននូវអ្វីដែលជាចន្លោះខ្វះខាតរបស់ខ្ញុំ គឺខ្ញុំពេញចិត្ត….. 🙂

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: