Archive

Archive for May, 2009

IFL Culture’s day program

May 29, 2009 Leave a comment

IFL Culture’s day program

១មិថុនា​ ចាប់ពិន័យអ្នក​ ជិះពីក្រោយដែលអត់ពាក់មួកសុវត្ថិភាព

May 28, 2009 Leave a comment

រាជធានីភ្នំពេញ ៖ ដោយយោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ឧសភា ២០០៩ អាជ្ញាធររាជធានីភ្នំពេញ តំរូវឱ្យ ប្រជាពលរដ្ឋរាជធានីភ្នំពេញ ទាំងអស់ ពេលជិះម៉ូតូដោយរាប់ទាំងអ្នកបើកបរ និងអ្នកជិះ ពីក្រោយត្រូវពាក់មួកការពារសុវត្ថិភាព ហើយសមត្ថកិច្ចនឹង ចុះចាប់ផាក ពិន័យយ៉ាង តឹងរ៉ឹងចាប់ពីថ្ងៃទី១ មិថុនា ខាងមុខតទៅ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ឧសភា ២០០៩ ដែលបាន បោះត្រា និង ចុះហត្ថលេខាដោយលោកកែប ជុតិមា ជាអភិបាល រាជធានីភ្នំពេញ ឱ្យដឹងថា យោងតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ឧសភា ២០០៩ និងយោងតាមលិខិត ចុះថ្ងៃទី៦ តុលា ២០០៨ របស់អគ្គស្នងការនគរបាលជាតិសាលា រាជធានីភ្នំពេញ សូមជំរាបជូនដំណឹង ដល់សាធារណជនបានជ្រាបថា ចាប់ពីថ្ងៃទី១ មិថុនា ២០០៩ តទៅ អង្គភាពនគរបាល ចរាចរណ៍នៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងរឹតបន្តឹងការអនុវត្តនច្បាប់ចរាចរណ៍ ដោយតំរូវឱ្យអ្នកបើកបរ ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ក្នុងពេលបើកបរ ទាំងអ្នកបើកបរ និងអ្នកអង្គុយខាងក្រោយ ហើយមធ្យោបាយទាំងនោះ ត្រូវបំពាក់កញ្ចក់សំរាប់មើលក្រោយ ។
ក្នុងសេចក្តីជូនដំណឹងនោះបានបន្ថែមទៀតថា សាលារាជធានីភ្នំពេញសង្ឃឹមថា សាធារណជន ទាំងអស់ ក៏ដូច ជាអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ប្រាកដ ជាយកអស់ស្មារតីទទួល ខុសត្រូវចូលរួមអនុវត្តសេចក្តី ជូនដំណឹងនេះឱ្យទទួលបាន លទ្ធផលល្អបំផុត ។
គេកត់សំគាលឃើញថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសមត្ថកិច្ច រឹតបន្តឹងក្នុង ការចាប់ផាក ពិន័យអ្នកបើកបរម៉ូតូដែលមិនមានពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់ មើលក្រោយ រួចមកប្រជាពលរដ្ឋមាន ការខ្លាចរអា និងចូលរួម យ៉ាងច្រើនរហូតដល់ មានតួលេខអ្នកបើកបរម៉ូតូពាក់មួកដល់ទៅ៧០%ឯណោះនៅ ក្នុងរាជធានីភ្នំពេញ ។ ពេលនេះអាជ្ញាធរបានដាក់ចេញនូវផែនការមួយទៀត គឺតំរូវឱ្យ អ្នកជិះម៉ូតូដែល អង្គុយ ខាងក្រោយក៏ត្រូវពាក់មួកសុវត្ថិភាពដែរ ។
អ្នកជិះម៉ូតូបើមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍ គឺវាងាយនឹងទទួល គ្រោះថ្នាក់ខ្លាំងណាស់ ទាំងអ្នកបើកបរនិងអ្នកអង្គុយក្រោយ។ ទាក់ទិនទៅនឹងការផាក ពិន័យអ្នកបើកបរខុសច្បាប់ចរាចរណ៍ប្រជាពល រដ្ឋជាច្រើនសំដែងការគាំទ្រ តែពេល ខ្លះសមត្ថកិច្ចអនុវត្តហាក់ដូចជាលើសអ្វីដែលច្បាប់កំណត់ ព្រមទាំងមិនចេញ វិក្កយបត្រផាក ពិន័យឱ្យទៀតផង ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។ បញ្ហាពិតជាមានការស្មុគស្មាញបន្ត ។

http://www.kohsantepheapdaily.com.kh/khmer/hat27_05.htm

Car sick doG

May 27, 2009 Leave a comment

Car sick dog by dycan

Car sick dog by dycan

Modern Helmet 2009!!!

May 26, 2009 3 comments
កុំច្រឡំថាជាសក់អីណា! ពិនិត្យឲ្យច្បាស់ទើបដឹងថា គាត់ពាក់មួករ៉េ......!

កុំច្រឡំថាជាសក់អីណា! ពិនិត្យឲ្យច្បាស់ទើបដឹងថា គាត់ពាក់មួករ៉េ......!

Hello Vs Star-cell

May 26, 2009 2 comments
Hello Vs Star-cell

Hello Vs Star-cell

ឯផ្សារទំនើបសុវណ្ណា កាលពីថ្ងៃអាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ២០០៩ កន្លងទៅ ពេលនោះ

បន្ទាប់ពីខ្ញុំបានចេញពីសិក្សាមក ក៏បានចូលទៅទីនោះដើម្បីញុំាអាហារថ្ងៃត្រង់។

ក្រោយពីបានចតេអា វ៉េវ​ ដ៏កញ្ចាស់របស់ខ្ញុំបានរៀបរយហើយ ខ្ញុំភ្ញាក់ព្រើត!!!!

ដោយសារនៅចំពីមុខខ្ញុំមានសម្លេងចម្រៀងខ្លាំងៗ បានបន្លឺឡើងព្រមៗគ្នា។

លុះពេលចោលេនេត្រារកមើល៍ទៅ………ពុទ្ធោ!!!! វាជាការផ្សព្វផ្សាយលក់ ស៊ីមកាត

របស់ក្រុមហ៊ុនពីរផ្សេងគ្នាទេតើ!!! អីយ៉ា!!!

ខ្ញុំសួរខ្លួនឯងថា……បើសិនជាខ្ញុំជាអ្នកដែលកំពុងតែស្វែងរកទិញលេខទូរស័ព្ទវិញនោះ

តើខ្ញុំគួរសម្រេចចិត្តយ៉ាងណាទៅទើបល្អ….?

តែវាជាសំណាងល្អដែរ ដោយសារតែខ្ញុំមាន ស៊ីមកាត(លេខទូរស័ព្ទ) សឹងតែគ្រប់ប្រព័ន្ធរួចហើយ………ហេង វិន……..!!!!! 😀

ផ្កាអ្វីហ្នឹង???

May 23, 2009 1 comment

ផ្កាអ្វីហ្នឹង???

ផ្កាអ្វីហ្នឹង??? តើមានបងប្អូនណាអាចឆ្លើយបានទេ??? 😀

Obama-ជុំរុញការផលិតរថយន្តស៊ីសាំងតិច

May 22, 2009 8 comments
High Tech Car

High Tech Car

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានប្រកាសពីគោលដៅយ៉ាងស្វិតស្វាញចំពោះការផលិត

យានយន្តស៊ីសាំងតិចថ្មីនៅក្នុងគោលបំណងកាត់បន្ថយជាតិពុលនិងបន្ថយការនាំចូលប្រេង។

ដោយបានពណ៌នាអំពីវិធានការនេះថាជាប្រវត្តិសាស្ត្រនោះលោកអូបាម៉ាបាននិយាយថាផែនការ

របស់ប្រទេសជាលើកទីមួយដែលមិនធ្លាប់មានពីមុនមកនឹងកាត់បន្ថយការបញ្ចោញផ្សែងពុល

ពីយានយន្តឱ្យបានប្រហែលមួយភាគបីនៅឆ្នាំ២០១៦។

គម្រោងនេះមានទិសដៅដើម្បីជំនួសច្បាប់ត្រួតពិនិត្យលើការបញ្ចោញផ្សែងដែលធ្វើឡើងដោយទី

ភ្នាក់ងារសហព័ន្ធ និងរដ្ឋនានាក្នុងសហរដ្ឋអាមេរិក។ក្រុមអ្នកផលិតរថយន្តនិងក្រុមអ្នក

បរិស្ថាន អាមេរិកបានសម្តែងការគាំទ្រចំពោះវិធានការនេះ។

នៅក្រោមស្តង់ដាដែលបានស្នើឡើងផលិតកររថយន្តនឹងតម្រូវឱ្យចាប់ផ្តើម ផលិត

រថយន្ត ដែលស៊ីប្រេងតិចក្នុងមួយឆ្នាំឱ្យបាន៥ភាគរយ គិតចាប់តាំងពីឆ្នាំ២០១២ទៅ។

គិតត្រឹមឆ្នាំ២០១៦ពួកគេនឹងអាចផលិតរថយន្តដឹកអ្នកដំណើរដែលរត់បានចម្ងាយជាមធ្យម

៦២,៧គីឡូម៉ែត្រដោយស៊ីប្រេង៣,៧លីត្រនិងរថយន្តដឹកទំនិញធុនស្រាលរត់ក្នុងចម្ងាយ៤៨គីឡូម៉ែត្រ

ដោយស៊ីប្រេង៣,៧លីត្រដែរ។

ស្តង់ដាថ្មីនេះត្រូវបានគេរំពឹងទុកថានឹងបង្កើនតម្លៃយានយន្តថ្មីនេះប្រហែល១.៣០០ដុល្លារសម្រាប់

រថយន្តមួយគ្រឿងគិតត្រឹមឆ្នាំ២០១៦។សហរដ្ឋអាមេរិកគឺជាទីផ្សាររថយន្តធំជាងគេបំផុត

ដែលមានរថយន្តតូចនិងរថយន្តធំចំនួនជាង២៥០លានគ្រឿងរត់នៅលើផ្លូវ។

ស្តង់ដាដែលបានស្នើឡើងនៅទូទាំងប្រទេសសម្រាប់កបន្ថយការបញ្ចោញផ្សែងពុលត្រូវគេរំពឹងថា

នឹងកាត់បន្ថយបរិមាណឧស្ម័នកាបូនិចដែលបណ្តាលមកពីយានយន្តអ្នកដំណើរថ្មីៗ

បាន៣៤ភាគរយ។ ស្តង់ដាដែលបានស្នើឡើងនៅទូទាំងប្រទេសសម្រាប់កបន្ថយការ

បញ្ចោញ ផ្សែងពុលត្រូវគេរំពឹងថានឹងកាត់បន្ថយបរិមាណឧស្ម័នកាបូនិចដែល

បណ្តាលមកពីយានយន្តអ្នកដំណើរថ្មីៗបាន៣៤ភាគរយ។

អត្ថបទដកស្រង់ពី Everyday.com.kh ទំព័របច្ចេកវិទ្យា ២១/០៥/២០០៩

%d bloggers like this: