Home > អត្ថបទសារព័ត៌មាន > Obama-ជុំរុញការផលិតរថយន្តស៊ីសាំងតិច

Obama-ជុំរុញការផលិតរថយន្តស៊ីសាំងតិច

High Tech Car

High Tech Car

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានប្រកាសពីគោលដៅយ៉ាងស្វិតស្វាញចំពោះការផលិត

យានយន្តស៊ីសាំងតិចថ្មីនៅក្នុងគោលបំណងកាត់បន្ថយជាតិពុលនិងបន្ថយការនាំចូលប្រេង។

ដោយបានពណ៌នាអំពីវិធានការនេះថាជាប្រវត្តិសាស្ត្រនោះលោកអូបាម៉ាបាននិយាយថាផែនការ

របស់ប្រទេសជាលើកទីមួយដែលមិនធ្លាប់មានពីមុនមកនឹងកាត់បន្ថយការបញ្ចោញផ្សែងពុល

ពីយានយន្តឱ្យបានប្រហែលមួយភាគបីនៅឆ្នាំ២០១៦។

គម្រោងនេះមានទិសដៅដើម្បីជំនួសច្បាប់ត្រួតពិនិត្យលើការបញ្ចោញផ្សែងដែលធ្វើឡើងដោយទី

ភ្នាក់ងារសហព័ន្ធ និងរដ្ឋនានាក្នុងសហរដ្ឋអាមេរិក។ក្រុមអ្នកផលិតរថយន្តនិងក្រុមអ្នក

បរិស្ថាន អាមេរិកបានសម្តែងការគាំទ្រចំពោះវិធានការនេះ។

នៅក្រោមស្តង់ដាដែលបានស្នើឡើងផលិតកររថយន្តនឹងតម្រូវឱ្យចាប់ផ្តើម ផលិត

រថយន្ត ដែលស៊ីប្រេងតិចក្នុងមួយឆ្នាំឱ្យបាន៥ភាគរយ គិតចាប់តាំងពីឆ្នាំ២០១២ទៅ។

គិតត្រឹមឆ្នាំ២០១៦ពួកគេនឹងអាចផលិតរថយន្តដឹកអ្នកដំណើរដែលរត់បានចម្ងាយជាមធ្យម

៦២,៧គីឡូម៉ែត្រដោយស៊ីប្រេង៣,៧លីត្រនិងរថយន្តដឹកទំនិញធុនស្រាលរត់ក្នុងចម្ងាយ៤៨គីឡូម៉ែត្រ

ដោយស៊ីប្រេង៣,៧លីត្រដែរ។

ស្តង់ដាថ្មីនេះត្រូវបានគេរំពឹងទុកថានឹងបង្កើនតម្លៃយានយន្តថ្មីនេះប្រហែល១.៣០០ដុល្លារសម្រាប់

រថយន្តមួយគ្រឿងគិតត្រឹមឆ្នាំ២០១៦។សហរដ្ឋអាមេរិកគឺជាទីផ្សាររថយន្តធំជាងគេបំផុត

ដែលមានរថយន្តតូចនិងរថយន្តធំចំនួនជាង២៥០លានគ្រឿងរត់នៅលើផ្លូវ។

ស្តង់ដាដែលបានស្នើឡើងនៅទូទាំងប្រទេសសម្រាប់កបន្ថយការបញ្ចោញផ្សែងពុលត្រូវគេរំពឹងថា

នឹងកាត់បន្ថយបរិមាណឧស្ម័នកាបូនិចដែលបណ្តាលមកពីយានយន្តអ្នកដំណើរថ្មីៗ

បាន៣៤ភាគរយ។ ស្តង់ដាដែលបានស្នើឡើងនៅទូទាំងប្រទេសសម្រាប់កបន្ថយការ

បញ្ចោញ ផ្សែងពុលត្រូវគេរំពឹងថានឹងកាត់បន្ថយបរិមាណឧស្ម័នកាបូនិចដែល

បណ្តាលមកពីយានយន្តអ្នកដំណើរថ្មីៗបាន៣៤ភាគរយ។

អត្ថបទដកស្រង់ពី Everyday.com.kh ទំព័របច្ចេកវិទ្យា ២១/០៥/២០០៩

Advertisements
  1. បូរាណ
    May 22, 2009 at 8:34 am

    ម៉េចមិនខនវើតពីលីមូនទៅយូនីកូដទៅ ដាក់បានហ្ហា?? ដាក់រូបភាពអ៊ីចឹង ស៊ីបៃត័ធំ ពង្រីកអត់បាន អក្សរតូចៗពិបាកមើល… ស្វែងរកកម្មវិធីខនវើតទៅមើល ឥតគិតថ្លៃទេ បើរកមិនឃើញ ចាំខ្ញុំផ្ញើតាមអ៊ីមែលឲ្យ…

  2. May 22, 2009 at 3:43 pm

    Khmer Converter right? I have only this program…………can’t converter………..you have other program? please send it to me tech mel…… 😀

  3. បូរាណ
    May 22, 2009 at 4:08 pm

    ប្រើតាអាណឹង!! ម៉េចក៏ថាខនវើតមិនបាន??

  4. May 22, 2009 at 4:40 pm

    អត់ចេះខនវើត នឹងណា…!!!!​ 😦

  5. បូរាណ
    May 25, 2009 at 8:24 am

    អូខេ ពេលខនវើត អនឡាញម៉ោ ឯងប្រាប់…

  6. May 25, 2009 at 9:32 am

    Ha ha i convert ready. Thanks 4 ur help………. 😀

  7. បូរាណ
    May 25, 2009 at 9:34 am

    ហ៊ី! ខនវើតបាន​ហើយ ម៉េចមិនប្តូរអត្ថបទខាងលើ ទៅជាយូនីកូដទៅ? គិតថាហាហា​ម៉េចចេះ…

  8. May 25, 2009 at 12:01 pm

    ហូ!!!​ សូមទោសផង!!! អាប់ដេតហើយភ្លេច Save hahahah ខ្មាស់គេណាស់!!!!! 😀

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: