Home > អត្ថបទសារព័ត៌មាន > ១មិថុនា​ ចាប់ពិន័យអ្នក​ ជិះពីក្រោយដែលអត់ពាក់មួកសុវត្ថិភាព

១មិថុនា​ ចាប់ពិន័យអ្នក​ ជិះពីក្រោយដែលអត់ពាក់មួកសុវត្ថិភាព

រាជធានីភ្នំពេញ ៖ ដោយយោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ឧសភា ២០០៩ អាជ្ញាធររាជធានីភ្នំពេញ តំរូវឱ្យ ប្រជាពលរដ្ឋរាជធានីភ្នំពេញ ទាំងអស់ ពេលជិះម៉ូតូដោយរាប់ទាំងអ្នកបើកបរ និងអ្នកជិះ ពីក្រោយត្រូវពាក់មួកការពារសុវត្ថិភាព ហើយសមត្ថកិច្ចនឹង ចុះចាប់ផាក ពិន័យយ៉ាង តឹងរ៉ឹងចាប់ពីថ្ងៃទី១ មិថុនា ខាងមុខតទៅ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ឧសភា ២០០៩ ដែលបាន បោះត្រា និង ចុះហត្ថលេខាដោយលោកកែប ជុតិមា ជាអភិបាល រាជធានីភ្នំពេញ ឱ្យដឹងថា យោងតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ឧសភា ២០០៩ និងយោងតាមលិខិត ចុះថ្ងៃទី៦ តុលា ២០០៨ របស់អគ្គស្នងការនគរបាលជាតិសាលា រាជធានីភ្នំពេញ សូមជំរាបជូនដំណឹង ដល់សាធារណជនបានជ្រាបថា ចាប់ពីថ្ងៃទី១ មិថុនា ២០០៩ តទៅ អង្គភាពនគរបាល ចរាចរណ៍នៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងរឹតបន្តឹងការអនុវត្តនច្បាប់ចរាចរណ៍ ដោយតំរូវឱ្យអ្នកបើកបរ ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ក្នុងពេលបើកបរ ទាំងអ្នកបើកបរ និងអ្នកអង្គុយខាងក្រោយ ហើយមធ្យោបាយទាំងនោះ ត្រូវបំពាក់កញ្ចក់សំរាប់មើលក្រោយ ។
ក្នុងសេចក្តីជូនដំណឹងនោះបានបន្ថែមទៀតថា សាលារាជធានីភ្នំពេញសង្ឃឹមថា សាធារណជន ទាំងអស់ ក៏ដូច ជាអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ប្រាកដ ជាយកអស់ស្មារតីទទួល ខុសត្រូវចូលរួមអនុវត្តសេចក្តី ជូនដំណឹងនេះឱ្យទទួលបាន លទ្ធផលល្អបំផុត ។
គេកត់សំគាលឃើញថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសមត្ថកិច្ច រឹតបន្តឹងក្នុង ការចាប់ផាក ពិន័យអ្នកបើកបរម៉ូតូដែលមិនមានពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់ មើលក្រោយ រួចមកប្រជាពលរដ្ឋមាន ការខ្លាចរអា និងចូលរួម យ៉ាងច្រើនរហូតដល់ មានតួលេខអ្នកបើកបរម៉ូតូពាក់មួកដល់ទៅ៧០%ឯណោះនៅ ក្នុងរាជធានីភ្នំពេញ ។ ពេលនេះអាជ្ញាធរបានដាក់ចេញនូវផែនការមួយទៀត គឺតំរូវឱ្យ អ្នកជិះម៉ូតូដែល អង្គុយ ខាងក្រោយក៏ត្រូវពាក់មួកសុវត្ថិភាពដែរ ។
អ្នកជិះម៉ូតូបើមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍ គឺវាងាយនឹងទទួល គ្រោះថ្នាក់ខ្លាំងណាស់ ទាំងអ្នកបើកបរនិងអ្នកអង្គុយក្រោយ។ ទាក់ទិនទៅនឹងការផាក ពិន័យអ្នកបើកបរខុសច្បាប់ចរាចរណ៍ប្រជាពល រដ្ឋជាច្រើនសំដែងការគាំទ្រ តែពេល ខ្លះសមត្ថកិច្ចអនុវត្តហាក់ដូចជាលើសអ្វីដែលច្បាប់កំណត់ ព្រមទាំងមិនចេញ វិក្កយបត្រផាក ពិន័យឱ្យទៀតផង ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។ បញ្ហាពិតជាមានការស្មុគស្មាញបន្ត ។

http://www.kohsantepheapdaily.com.kh/khmer/hat27_05.htm

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: