Archive

Archive for July, 2009

ព្រះអាទិត្យអស្តង្គត (Sunset)

July 28, 2009 1 comment

លំហែរកាយថ្ងៃចុងសបា្តស៍ នៅសួនមាត់ទន្លេ មុខវត្តបទមវតី ជាមួយមិត្តសំលាញ់ពីរនាក់ទៀត (ស៊ា និង​ ធឿន) មហាសែនខ្មាស់ អស់អ្នកមានគូរទាំងឡាយ ដោយសារពួកខ្ញុំសុទ្ធតែប្រុសៗ អត់ទាន់ស្គាល់ស្នេហ៍អីតិចសោះ…..ខ្មាស់គេណាស់!!!!!

សូរិយាអស្តង្គត

សូរិយាអស្តង្គត

ដោយស្រីស្អាតសុទ្ធតែជារបស់គេនោះ ពួកខ្ញុំអត់ហ៊ានមើលគេចំរ៉េ ក្លាចរត់អត់ទាន់! ព្រោះខានសមរត់យូរហើយ…! ក៏ខ្ញុំបង្ខំចិត្តបែរនេត្រាមកមើលធម្មជាតិជុំវិញទៅ។ ពេលនោះ! អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺទេសភាពនាពេលដែលព្រះសូរិយា រៀបចាកចេញពីភពផែនដី(សូរិយាអស្តង្គត) នេះឯង។ មិនបង្អង់យូរភាពជាអ្នកស្រេកឃ្លានការថតរូបរបស់ខ្ញុំបានជុំរុញឲ្យខ្ញុំ ទាញទូរស័ព្ទដ៏កញ្ចស់របស់ខ្ញុំមកភ្លាមដើម្បីបំពេញនូវការស្រេកឃ្លាននេះ។

*តើរូបនេះអាចយកទៅបិទលើដបទឹកស៊ីអីវ រឺ ទឹកត្រីបានទេ? 😀

Business Boy???

July 28, 2009 1 comment

តើអាច្រម៉ក់នេះជានរណា? អ្នកលក់កាតទូរស័ព្ទ? ស្ទីលផ្សាយពាណិជ្ជកម្មថ្មីរបស់ ស្មាត(០១០​&០៩៣) ទេដឹង? រីក៏ជាអ្នកជំនួញ(Business-boy)?

តែបើតាមរៀនតាំងពីសម័យ១៩៧៩ មកធ្លាប់តែលឺពាក្យថា (Businessman or Businesswoman) អត់ដែលលឺពាក្យថា (Business-boy)​ អីទេ! រឺក៏ទើបតែចាប់ជាតិ មកទេដឹង?

ស្ទីលជិះម៉ូតូប្រណាំង ឆ្នាំ២០០៩

July 23, 2009 Leave a comment

សូរ្យគ្រាសសតវត្សរ៍ទី២១

July 23, 2009 2 comments

នៅព្រឹកព្រលឹម ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៩ មានសូរ្យគ្រាស ដ៏យូរបំផុត ក្នុងសតវត្សរ៍ ទី ២១ ដោយចាប់ផ្តើម នៅម៉ោង ៦:៣០នាទី ព្រឹក (ត្រូវនឹងម៉ោង ៧:៣០ ព្រឹក ម៉ោងនៅប្រទេសកម្ពុជា ) ដែលអាចមើលឃើញបានយ៉ាងច្បាស់បំផុត គឺនៅ លើកោះ គហាមបលាត ភាគខាងជើងទីក្រុង ម៊ុបបៃ ប្រទេសឥណ្ឌា ហើយសូរ្យគ្រាស នេះ នឹងអាចមើលឃើញទូទាំងប្រទេសឥណ្ឌា រហូតដល់ប្រទេស នេប៉ាល់, ភូមា, ពហុតាន និងប្រទេសចិន មុនពេលដែលឆ្ពោះទៅកាន់មហាសមុទ្រ ប៉ាស៊ីហ្វិក។

សូរ្យគ្រាសនេះក៏អាចមើលឃើញយ៉ាងច្បាស់ នៅកោះមួយចំនួន នៅក្នុងប្រទេសជប៉ុន  ហើយអាចមើលឃើញ ទាំងមូលនៅក្នុងកោះ ណិគុមារៀរៀ នៅលើសមុទ្រ ប៉ាស៊ីហ្វិក។ ចំណែកផ្នែកផ្សេងៗទៀតនៅក្នុងទ្វីបអាស៊ី ក៏បានអាចមើលឃើញសូរ្យគ្រាស បានតិចតួច។
ក្រុមអ្នកវិទ្យាសាស្ត្រក៏បានទៅដល់តំបន់ ទារងេនា ជិតទីក្រុង ភាតនា ប្រទេសឥណ្ឌា ដើម្បីស្រាវជ្រាវនៅហេតុការណ៍នេះ ។
ចំណែកនៅក្នុងប្រទេសចិន មានពពក និងភ្លៀងធ្លាក់ធ្វើគេមិនអាចមើលឃើញ សូគ្រាស បានយ៉ាងច្បាស់ឡើយ ។
សូរ្យគ្រាស លើកនេះមានរយៈពេល ៦នាទី ៣៩វិនាទី ដែលជាពេលវេលាយូរបំផុត នៅក្នុងសតវត្សរ៍ទី ២១ ចំណែកនៅក្នុង ខែសីហា ឆ្នាំ ២០០៨ មានសូរ្យគ្រាស រយៈពេល តែ ២នាទី និង ២៧វិនាទី ខែ ប៉ុណ្ណោះ។  ក្រុមអ្នកវិទ្យាសាស្ត្របានព្យាករណ៍  ដែលមានរយៈពេលយូរជាងនេះ ទៅទៀតនោះ នៅក្នុងខែ ឧសភា ឆ្នាំ ២១៣២។

ដកស្រង់ចេញពី​ DAP-NEWS/Wednesday, 22 July 2009

%d bloggers like this: