Home > អត្ថបទអាចមានប្រយោជ > តើ ខ្មែរ ឬ កម្ពុជា​មកពីណា?

តើ ខ្មែរ ឬ កម្ពុជា​មកពីណា?

ដើមកំណើត​ជាតិខ្មែ​រៈ

អ្នកសិក្សា ពី​អរិយធម៌​ខ្មែរ តែង​ធ្វើការ​ចោទសួរ និង​ស្វែងរក​អំណះអំណាងផ្សេងៗគ្នា ដើម្បី​រក ប្រភពដើម​នៃ​ជនជាតិខ្មែរ។ ទោះបី​មានការ​លំបាក​បែបណា​ក្ដី ក៏ គេ​សង្កេតឃើញ​អ្នកស្រាវជ្រាវ​យ៉ាងច្រើន បាន​ផ្ដល់យោបល់​ប្រហាក់ប្រហែលគ្នា ហើយ​ពេលខ្លះ​ការយល់ឃើញ​របស់​អ្នកស្រាវជ្រាវ​ទាំងនោះ​មានការ ផ្ទុយ​ស្រ​ទ្បះ​ពីគ្នា​តែម្ដង។ គេ​អាចធ្វើ​ការបែងចែក ចំពោះ​ទស្សនៈ​នៃ​ការយល់ឃើញ​អំពី​ដើមកំណើត​ជាតិខ្មែរ ជា​ពីរ​ក្រុម​ដូចខាងក្រោម​នេះ ។

ក្រុមទី១
ទទួលស្គាល់ថា ជាតិខ្មែរ ជា​ជាតិ អន្ដោប្រវេសន៍ ចេញពី​ឥណ្ឌា មក​ដណ្ដើមយក​ទឹកដី របស់​ជនជាតិដើម គឺ​ជនជាតិ​ក្នុង​អំបូរ​ម៉ា​ទ្បា​យូរ​ប៉ូ​លី​នេ​ស៊ី​យែ​ន (Malayo-polynésienne) នេះឯង។ ទស្សនៈ នេះ​ត្រូវបាន​បង្កើត​ទ្បើង​មុនគេ ដោយ​លោក Hendrick Kerns។ ក្រោយមកទៀត មាន​អ្នកស្រាវជ្រាវ​ខ្លះ យល់ស្រប​តាម​លោក Adhemard Leclère   លោក Paul Benetdict និង លោក Pierre Gourou ជាដើម។
លោក Pierre Gourou បាន​បញ្ជាក់ថា ជនជាតិ មន-ខ្មែរ ប្រហែលជា​ត្រូវ​ពួក​ទ្រា​វី​ឌ (Dravidian) ឬ Aryen ដែល​វាយ​រុញច្រាន​ចេញពី​ប្រទេស​ឥណ្ឌា ហើយ​ដោយមាន​នៅសល់​ក្រុមខ្លះ​ដូចជា ពួក​មុ​ណ្ឌ បានមក លុកលុយ ភូមា ថៃ កម្ពុជា ។ គេអាច​បន្ថែ​លើ​មតិ​ស្រាវជ្រាវ​ខាងលើនេះ​នូវ​ឈ្មោះ Etienne Aymonier ដែល​យល់ឃើញថា ក្រុម​មន​ខ្មែរ-មុ​ណ្ឌ មាន​ទីតាំង​ដើម​នៅ​ជើងភ្នំ​ទី​បេ ហើយ​ក្រោយមក​បាន​បំបែក​ជា​ពីរ​ក្រុមៈ មួយក្រុម (មក-ខ្មែរ) ចូលមក​រស់នៅ​ក្នុងភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ឯ​មួយក្រុម​ទៀត (មុ​ណ្ឌ) ចូលទៅ​នៅក្នុង​ប្រទេសឥណ្ឌា​រហូតដល់​សព្វថ្ងៃ​នេះ។

ក្រុមទី២
ទទួលស្គាល់ថាជនជាតិខ្មែរ​ជា​ជាតិ​ពិសេស​មួយ​ស្ថិតនៅក្នុង​ក្រុម​មន-ខ្មែរ ហើយ​បានមក កកើត​ទ្បើង​នៅ​ភូមិភាគ​អាស៊ី​អ​គ្នេ​យ៍​នេះ​តាំងពី​បុរាណ​មក។ នេះ​គឺជា​យោបល់​លាក (ព​រេ​នា​រដ Philippe Groslier (អតីត​អភិរក្ស​អង្គរ) និង លោក Macel Talabot។ តាម​យោបល់​អ្នក​ទាំងពីរ​នេះ យល់ឃើញថា ក្នុង​ បុរេ​ប្រ​វ​ត្ដិ មាន​មនុស្ស​ជាច្រើន​ក្រុម​បានធ្វើ​ដំណើរ​ពី​ខាងជើង​ចុះមក​ភូមិភាគ អាស៊ីអាគ្នេយ៍ ដូចជា ពួក (Aust-raloides) អូស្ដ្រា ទ្បូ​អ៊ី​ត (Mélanésienes)មេ​ទ្បា​នេ​ស៊ី​យាង។ តាម​ការប៉ាន់ស្មាន​រប​ស់លោក​ទាំងពីរ អំបូរ​មន-ខ្មែរ កើត​មកពី​ការ​ផ្សំ​កាត់​រវាង​ពូជ មេ​ទ្បា​នេ​ស៊ី​យាង (Mélanésienes) និង​ពូជ ឥណ្ឌូនេស៊ី​យាង (Indonésiens) ហើយ​បានរស់នៅ​លើទឹក​ដី​លាតសន្ធឹង​ពី​ឆ្នេរសមុទ្រ​ចិនរហូតដល់​ព្រុំប្រទល់​ប្រទេស ឥណ្ឌា (ឯកសារ​ខ្លះ​ថា បានរស់នៅ​រាយប៉ាយ​លើទឹក​ដី​ដែល​លាតសន្ធឹង​ពី​ឆ្នេរសមុទ្រ​ចិន រហូតដល់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា)។

គួរកត់សំគាល់ថា យោបល់​របស់​ក្រុមទី២នេះ មាន​លក្ខណៈ​ស្របទៅនឹង​ទស្សនៈ​របស់​ខ្មែរ ពីព្រោះ បើ​យើង​សំអាង​ទៅលើ​រឿងព្រេង​ខ្មែរ​ស្ដីពី ព្រះថោង នាងនាគ លុះត្រា​តែមាន​នាងនាគ​នៅ​ស្រុក​ខ្មែរ​នេះឯង ទើប​មាន​ព្រះថោង (គេ​ថា​ព្រះថោង​មកពី​ប្រទេស​ឥណ្ឌា) បាន​ជួប​ប្រភព​គ្នា​ហើយ​បាន​កសាង​នគរ​គោគធ្លកដ៏រុងរឿង​មួយនា​សម័យ​ប្រ​វ​ត្ដិ។ រឿងព្រេង​និទាន​នេះ ត្រូវបាន​ជនជាតិខ្មែរ​ប្រារព្វ​ពិធី ពី​សម័យកាល​មួយ​ទៅ សម័យកាល​មួយ ជាពិសេស​គឺ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូនប្រុស ស្រី តែម្ដង (ព្រះថោង​តោង​ស្បៃ​នាង នាគ)។ បានន័យថា លុះត្រា​តែមាន​ជាតិខ្មែរ នៅលើ​កោះ​គោគធ្លក​នេះ​រួចទៅហើយ​ទើប​ឥណ្ឌា​អាច​ផ្សព្វ- ផ្សាយ​អរិយ្យធម៌​របស់ខ្លួន​ចូលមកក្នុង​ស្រុក​ខ្មែរ (នគរ​គោគធ្លក) បាន។
តាមន័យ ក្នុង​រឿងព្រេង​នេះ​បានបង្ហាញ​អោយឃើញថា ខ្មែរ​យើង​ជា​ជនជាតិ​ដែលមាន​ប្រភព​ច្បាស់លាស់​កើត និង​រស់​នៅលើ​ទឹកដី ស្រុក​ខ្មែរ​នេះឯង។

ជារួម​មក​យើង​ឃើញថាៈ ចំពោះ​ដើមកំណើត​នៃ​ជាតិ​សាសន៍​ខ្មែរ​យើង​នេះ អ្នកប្រាជ្ញ​ជាតិ និង​អន្ដរ ជាតិ​បានផ្ដល់​សម្មតិកម្ម​យ៉ាង​ច្រើន​ក៏ដោយ តែ​ទស្សនៈ​របស់​អស់លោក​ទាំងនោះ បាន​យល់​ស្របគ្នា​ត្រង់ចំនុច ដែលថា ខ្មែរ ជា​ជាតិ​សាសន៍​មួយ​ស្ថិតនៅក្នុង​អំបូរ ពិសេស​មួយ​គឺ​អំបូរ មន-ខ្មែរ ឬ ខម នេះឯង។

ជាតិមន មាន​រស់នៅ​សេសសល់​រហូតដល់​សព្វ​ថ្ងៃនេះ ដែល​មាននៅ​ប្រទេស​ភូមា ផ្នែក​ខាងក្រោម និង​តាម​ជួរ​ភ្នំ​អណ្ណាម ក្នុងប្រទេស​វៀតណាម។ ជនជាតិ​ថៃ វៀតណាម និង ភូមា ទើបតែ​ចុះមក​លួច​ប្លន់​យក ទឹកដី​ខ្មែរ​ក្នុង​សតវត្ស​ទី១៣ នៃ គ.ស តែប៉ុណ្ណោះ។ គឺ​នៅពេលដែល​ជនជាតិ​ទាំងនេះ​ត្រូវ​កងទ័ព​ម៉ុង​ហ្គោល (Mongol)វាយប្រហារ​ដេញ​ខ្ចាត់ខ្ចាយ​រត់​ភ្លាត់​ពី​ប្រទេស​ចិន​មក។

(ប្រែ​សម្រួល​ពី សៀវភៅ វប្បធម៌ អរិយ្យធម៌​ខ្មែរ របស់​សាស្ដ្រាចារ្យ ពន់ ឆាយ)

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: