Home > អត្ថបទអាចមានប្រយោជ > រចនាបថ នៃស្ថាបត្យកម្មខ្មែរសម័យបុរាណ

រចនាបថ នៃស្ថាបត្យកម្មខ្មែរសម័យបុរាណ

សិក្សា​ស្វែងយល់់​អំពី​រចនាបថ នៃ​ស្ថាបត្យកម្ម​ខ្មែរ​ពី​សម័យបុរាណ​ដូ​ម្តេច​ដែល​ហៅថា​ស្ថាបត្យកម្ម?

ស្ថាប​ត្ក​ម្ម (Architecfure) គឺជា​សិល្បៈ​ក្នុងការ​សាងសង់​ប្រកបដោយ​ការប្រកប​ដោយ​ការតុបតែង តាម​ក្បួនខ្នាត​បន​បដ​ទៅទៀត​នេះ​យើង​ខ្ញុំ្ញ​សូម​បង្ហាញ​អំពី​ស្ថាបត្យកម្ម​ខ្មែរ​សម័យមុន​អង្គរ និង​សម័យ​ក្រោយ​អង្គរ​ដែល​មា​នា​ន​ឈ្មោះ​ល្បី​ល្បា​ញា​ញ​ពាសពេញ​ពី​ភព​លោក ។ ត្រង់​ពាក្យ​សិល្បៈ (សិល្បៈ-សំ-សី​ប្ប-បា) គឺ​សំដៅ​ទៅលើ​ការសាងសង់​ផ្សេង ជំនាញ ហត្ថកម្ម​គ្រប់បែបយ៉ាង ដែលមាន​សោភ័ណ និង​ប្រកបដោយ​សិល្ប៍ ពោលគឺ​ធ្វើឱ្យ​មនុស្ស​គាប់ចិត្ដ គាប់​អារម្មណ៍ ចង់​មើល ចង់ឃើញ ចង់​ស្ដាប់ ជាដើម ។

រចនាបថ(Style)គឺ​សំដៅ​ទៅលើ​សិល្បៈ​ក្នុងការ​សាងសង់ ឬ​តាក់តែង​លំអរ​តាម​គំនិត​របស់​ព្រះមហាក្សត្រ​ក្នុងការ​ស្ថាបនា​ប្រាសាទ​បុរាណ។ នៅក្នុង​សម័យ​បុរាណ​គេ​បាន​ចែក​រចនាបថ ដាច់​ដោយ​ឡែក​ពីគ្នា ដែល មាន​រហូត​ទៅដល់១៣រចនាបថ (Style)ក្នុង​រចនាបថ​និមួយៗ មាន​កសាង​និងលក្ខណៈ​ពិសេសៗ​ខុសគ្នា​ទៅ តាម​សម័យ​កាល​មួយៗ ។

១-រចនាបថ​ភ្នំ​ដា(គ.ស.វ​ទី១ដល់គ.ស.វ​ទី៦)

តាម​ការ​ធ្វើការ​កំណាយ​នៅក្នុង​អង្គរបុរី និង​នៅ​អូ​កែវ (កម្ពុជា​ក្រោម)បាន​បង្ហាញ​ថា សិល្បៈ​សម័យ ហ្វូណន ដែល​គេ​បញ្ចូល​ទៅក្នុង​រចនាបថ​ភ្នំ​ដា ដោយ​យក​ប្រាសាទ​នៅ​ភ្នំ​ដា​ធ្វើជា​គោល ។ ភ្នំ​ដា​ស្ថិតនៅ​ជិត​អង្គរបុរី ក្នុង​ខេត្ដ​តាកែវ ។ នៅក្នុង​សម័យ​ហ្វូណន ប្រទេស​ខ្មែរ​មាន​ទំនាក់ទំនង​ជាច្រើន​ជាមួយ​ឥណ្ឌា​ជាពិសេស​ក្នុង​វិស័យ​សិល្បៈ។

ក្រៅពី​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​នគរ​ភ្នំ បាន​ទុក​ស្នាដៃ​ជាច្រើន​ខាងក្នុង​រូ​បដិមា ដែល​គេ​បាន​ជួប​ប្រ​ទៈ​នៅ អង្គរ​បូរី និង​ទីកន្លែង​ដទៃ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ខ្មែរ ។ ចំណែកឯ​កំណាយ​នៅ​អូរ​កែវ​វិញ បាន​ធ្វើ​ឱ្យ​យើង​ស្គាល់​គ្រឿង​ឧបករណ៍ និង​គ្រឿង​អលង្ការ ដែល​ខ្មែរ​យើង​សម័យ​នោះបាន​ប្រើប្រាស់ ។

២-រចនាបថ​ភ្នំ​ដា(ពាក់កណ្ដាល​ស.វ ទី១ នៃ​គ.ស​ទី ៧ )

រចនាបថ សម្បូណ៍ គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ ឦសាន​វរ្ម័នទី ១ (គ.ស ទី ៦១៦-៦៣៥) ដោយ​មាន រាជធានី​ឈ្មោះ​ឦសាន​បុ​រៈ គឺ​សម្បូ​ណ៍​ព្រៃ​គុក(ខេត្ដ​កំពង់ធំ)ប្រាសាទ​ជាច្រើន​ដែល​គេ​រាប់​បញ្ចូល​ក្នុង​រចនាបថ សម្បូ​ណ៍​មាន ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក ស្ទើរតែ​ទាំងអស់ លើកលែងតែ​ប្រាសាទ (ស្ថិតនៅ​ក្នុង​រចនាបថ​គូលែន ) ខ​សាង​ផ្នែក​ស្ថាបត្យកម្ម ក្នុង​រចនាបថ​សម្បូ​ណ៍​និង ក្នុង​រចនាបថ​ជាច្រើន​បន្ទាប់មកទៀតរ​ហូត​មក​ដល់គ.ស វ​ទី១០ ប្រាសាទ​មាន​រាងតូចៗ ធ្វើ​អំពី​ភ្នំ​ដា​បូក​បាយអ​ធ្វើ​អំពី​កំបោរ​លាយ​ស្ករ ប៉ុន្ដែ​បច្ចុប្បន្ននេះ របេះ​ធ្លាក់​ស្ទើរ​អស់​ទៅ ហើយ គឺ​នៅសល់តែ​ឥដ្ឋ​ទទេ ។ រីឯ​ចំណែក​ផ្ដែរ (Linteaul)និង​សរសរ​ពេជ្រ(Colonnelte) ធ្វើ​អំពី​ថ្មភក់​ហើយ​ប្រាសាទ​ទាំងឡាយ​ភាគច្រើន​សង់​ដោយ​គ្មាន​របៀប​រៀបរយ ត្រង់នេះ​មួយ ត្រង់នោះ​មួយ។

នៅក្នុង​រចនាបថ​នេះ គេ​បាន​ប្រ​ទៈ​ឃើញ បដិមា​ភេទ​ស្រី ដែល​តាម​ធម្មតា​មាន​រាង​តូច ត្រគាក​សាយ ហើយ​ពាក់​មកុដ​រា​មូល ។ ចំណែកឯ​បដិមា​ភេទ​ប្រុស​វិញ ច្រើន​មាន​រាង​ធំ​ហើយ​មាំ​ទៀតផង ។

៣-រចនាបថ​ព្រែ​ក្មេង( ពាក់កណ្ដាល ស.វ ទី២ នៃ​គ.ស​ទី ៧ )

រចនាបថ​ព្រែ​ក្មេង គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ១ (គ.ស ៦៥៥-៦៨១)ដែលមាន​រាជធានី នៅ​អង្គរ​បូរី ។ ប្រាសាទ​ដែល​គេ​បញ្ចូល​ក្នុង​រចនាបថ​នេះ​មាន ប្រាសាទ​ព្រែ​ក្មេង ប្រាសាទ​ស្វាយ​ព្រាហ្មណ៍ (ផ្នែក​បុរាណ)។

ស្ថាបត្យកម្ម មាន​លក្ខណៈ​ប្រដែ​ល​គ្នា​និង​ស្ថាបត្យកម្ម​ក្នុង​រចនាបថ​សម្បូ​ណ៍​ក្បាច់រចនា​លើ​ផ្ដែរ​ច្រើនតែ ក្បាច់​ភ្ញីទេស ពោលគឺ​ក្បាច់​ផ្កា​ច័ន្ទ​ន៍ ។ នៅក្នុង​រចនាបថ​នេះ គេ​ច្រើន​នាំគ្នា​កោតសរសើរ​ហរិ​ហរៈ​ប្រាសាទអណ្ដែត ដែល​គេ​ចាត់ទុកថា ស្នាដៃឯក​មួយ​ក្នុង​សិល្បៈ​ខ្មែរ ព្រោះ​បដិមា​នេះ​បានបង្ហាញ​ឱ្យឃើញថា សិល្បៈករ​ខ្មែរ មាន បច្ចេកទេស​ខ្ពង់ខ្ពស់ ដោយ​ចេះ​ធ្វើ​បដិមា​នេះ ឱ្យមាន​រាងរៅ​សមសួន​ល្អ​ណាស់ ។

៤-រចនាបថ​កំពង់ព្រះ( គ.ស.វ ទី ៨ )

រចនាបថ​នេះ គឺ​ស្ថិតនៅ​ក្នុងសម័យ​ចេនឡា​បែកបាក់​គ្នា​ជា​ពីរ ។ ប្រាសាទ​ដែល​គេ​បញ្ចូល​នៅ ក្នុង​រចនាបថ នេះ​មាន ប្រាសាទ​កំពង់ព្រះ ប្រាសាទ​មាក​យំ(ផ្នែក​បុរាណ)ប្រាសាទ​ត្រញំង​ផុង (ផ្នែក​បុរាណ) នៅក្នុង​រចនាបថ នេះ ប្រាសាទ​សឹងតែ​ទាំងអស់​សង់​ដូចជាសម័យមុនៗ ដែរ គឺ​សង់​រាប​និង​ដី លើកលែងតែ​ប្រាសាទអកយំ​មួយ​ទេ ដែល​គេ​សង់​ជាច្រើន​ជាន់ មាន​រាងដូចជា​ចេតិយ ។ ចំណែក​រូប​បដិមា​ក្នុង​រចនាបថ​នេះ​មាន​ល្អ ខ្លះ​អាក្រក់ ប៉ុន្ដែ សិល្បៈ​ខ្មែរ​មាន​វិវត្ដន៍​ពិសេស​របស់ខ្លួន គឺ​ត្រង់​សិល្បៈករ​ខ្មែរ​បាន​សាង​ល្បង​បំបាត់​គោល​ទំរ និង​ទំនប់​របស់​បដិមា​ខ្លះ ៗ ។

សិល្បៈ​ខ្មែរ​សម័យអង្គរ គឺ​ចាប់ពី (គ្រឹ​ស្ដ សតវត្ស​ទី ៩-ទី ១៣ ) ហើយ​សិល្បៈ​ខ្មែរ​សម័យ​នោះ​ចែក ចេញ​ជា ៩ រចនាបថ​គឺ ៖

៥-រចនាបថ​គូលែន( ពាក់កណ្ដាល​ស.ត.វ​ទី ១ –ស.វ ទី ៩ )

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី២ (គ.ស ៨០២-៨៥០) ដែល មាន​រាជធានី នៅ​ជា ច្រើន​កន្លែង ។ ចំពោះ​ប្រាសាទ​ដែល​គេ​រាប់បញ្ចូល​នៅក្នុង​រចនាបថ​មានដូចជា ប្រាសាទ​ព្រែ​បា​សាទ ប្រាសាទភ្នំ​គូ លែ​ន ប្រាសាទដំរីក្រាប ប្រាសាទ​អូ​បាង ប្រាសាទ​ខ្ទីង​ងាប់ …។ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី ២ ធ្លាប់បាន​គង់នៅ​ប្រទេស​ជ្វា ហើយ​នៅក្នុង​រាជ​របស់​ព្រះអង្គ គេ​បាន​បង្កើត ពិធី​ទេវរាជ ថែម​ទៀតផង ។ ដូចនេះហើយ​ទើប​សិល្បៈ​ខ្មែរ​ក៏បាន ទទួល​ឥទ្ធិពល​ទាំងនេះ​ខ្លះ ដែលជា​ហេតុនាំឱ្យ មានការ​កសាង​ប្រាសាទភ្នំ​ជាដើម ។ ជាទូទៅ​សិល្បៈ​ខ្មែរ ក្នុងសម័យ​នោះ​ពុំ​សូវ​មាន​ក្បាច់រចនា​ប៉ុន្មាន​ទេ ប៉ុន្ដែ សិល្បករ​បាន​បង្កើត​នូវ​ភាពថ្មីៗ ជាច្រើន​ដែល​គេ​ឱ្យ​ឈ្មោះថា បុ​ន​ព្ភ​ព​សម័យ​ទី ១ ((Lére Renaissance) ក្នុង ប្រ​វ​ត្ដិ​សិល្បៈ​ខ្មែរ ។

ដូច​នៅក្នុង​សម័យមុន គេ​សង់​ប្រាសាទ​អំពី​ឥដ្ឋ​នៅឡើយ ប៉ុន្ដែ​គេ​និយម​ស្ថាបនា​ប្រាសាទ លើ​ភ្នំ​ដើម្បី តម្រូវ​ទៅតាម​ពិធី​ទេវរាជ ទស្សនៈ​នេះហើយ ដែលជា​កត្ដា​នាំឱ្យ​កើតមាន​ប្រាសាទភ្នំ (Temple Mentange)ជា ច្រើន​នៅ​សម័យ​ក្រោយមកទៀត ។

៦-រចនាបថ​ព្រះ​គោ( ចុង​នៃ ស.ត.វ​ទី ១ –ស.វ ទី ៩ )

រចនាបថ​ព្រះ​គោ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី១ (៨៧៧-៨៨៩) និង​ព្រះបាទ​យ​សោ​វរ្ម័នទី ១ (គ.ស ៨៨៩-៩០០) ដែល​ដំបូង​បាន​គង់នៅ​ក្នុង​រាជធានី ហរិ​ហរ​ល័យ​ដែរ គឺ​នៅ​រលួស​ខេត្ដ​សៀមរាប ។ ប្រាសាទ ដែល​គេ​រាប់បញ្ចូល​ក្នុង​រចនាបថ​ព្រះ​គោ​គឺ ប្រាសាទ​ព្រះ​គោ (គ.ស ៨៧៩) ប្រាសាទបាគង (គ.ស ៨៨១)ដែល កសាងឡើង​ដោយ​ព្រះបាទ ឥន្ទ្រ​វរ្ម័នទី ១ ។ រីឯ​ប្រាសាទ​ល​លែ​វិញ គឺ​នៅ(គ.ស ៨៩៣) ដែលជា​ស្នាដៃ​របស់​ព្រះ បាទ ឥន្ទ្រ​វរ្ម័នទី ១ ។ នៅ​សម័យនេះ គេ​តែងតែ​កសាង​ប្រាសាទ​អំពី​ឥដ្ឋ​បូក​បាយអ​ដដែល ប៉ុន្ដែ​គេ​កសាង​ប្រាង្គ​ជា ច្រើន លើ​ខឿន​តែមួយ (ព្រះ​ល​លែ) ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វ​ជន មាន​ព្រះ​មាតាបិតា​ជាដើម ។ ម្យ៉ាងទៀត គេ​បាន កសាង​ប្រាសាទភ្នំ​បាគង ដែលមាន​ច្រើន​ជាន់ ដើម្បី​តំកល់​លិង្គព្រះឥសូរ ហើយ​នៅ​ជាន់​ទី ៤ កនេ​ប្រាសាទ​នេះ គេ​បាន​សាកល្បង​សង់ប្រាសាទតូចៗ អំពី​ថ្មភក់​ចំនួន ១២ ។

៧-រចនាបថ​បាខែង( ចុង​នៃ ស.ត.វ​ទី ៩-និង​ដើម ស.វ ទី ១០ )

រចនាបថ​បាក់​ខែង​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ យ​សោ​វរ្ម័នទី ១ (គ.ស ៨៨៩-៩០០) ដែលមាន​រាជធានី នៅ​យ​សោធ​បុ​រៈ(ភ្នំ​បាក់​ខែង) ចំពោះ​ប្រាសាទ​ដែល​ចាក់​ចូលក្នុង​រចនាបថ​នោះ​មាន ប្រាសាទភ្នំ​បាក់​ខែង ប្រាសាទ ភ្នំ​ក្រោម ប្រាសាទភ្នំបូក ។ ល ។ នៅក្នុង​សម័យនេះ រូប​បដិមា​ទាំងឡាយ មាន​រាងត្រង់ៗ មាន​មាឌធំ​ហើយ​មាំ​ទៀតផង។ ច​ញ្ចើ​ម​ទាំងពីរ​ត្រង់​ហើយ​ជាប់​គ្នា ចំណែកឯ​ផ្នែក និង​បបូរមាត់​វិញ សិល្បៈករ​បាន​ឆ្លាក់​ឱ្យឃើញ​ជា រង្វង់​ពីរ​ផ្ន​ក់​យ៉ាងច្បាស់ ។ ជើងសក់ និង​ពុកចង្កា ឆ្លាក់​ជាប់​គ្នា​តែម្ដង ។ រូប​បដិមា​ទាំងនេះ​មាន​ស្លៀកសំពត់​ជីប ជា​ផ្នត់​ជុំវិញខ្លួន​ហើយ​មាន​ជាយ​ខាងលើ បត់​ជា​ផ្នត់​ទំលាក់​ចុះមក​ក្រោម ។

៨-រចនាបថ​កោះកែ(គ.ស.វ ទី ១០ )

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៤ (គ.ស ៩២៨-៩៤១ )ដែល​ទ្រង់​បាន​តាំង​រាជធានី នៅ​កោះកែ ចម្ងាយ​ប្រមាណ ១០០ គីឡូ​មែត្រ នៅ​ទិសឦសាន នៃ​ភូមិភាគ​អង្គរ ។ ប្រាសាទ​ដែល​គេ​រាប់បញ្ចូល នៅក្នុង​រចនាបថ​នេះ គឺ​ប្រាសាទ​នៅ​កោះកែ​ទាំងអស់ ហើយ​នៅក្នុង​ចំណោម​ប្រាសាទ​ទាំងអស់នេះ​គេ​ឃើញ​មាន ប្រាសាទ​មួយ​សង់​លើ​ខឿន​ប្រាំពីរ​ជាន់ ដែលមាន​កំពស់​ប្រមាណ ៣៥មែត្រ។ រីឯ​រូប​បដិមា មាន​សភាព​ប្រហាក់ ប្រហែល​គ្នា​ទៅ​និងសម័យមុនៗដែរ តែ​ច្រើន​មាន មាឌធំៗ ប្រកបដោយ​ចលនា ផ្សេងៗ ដូចជា​រូប​ដើរ រូប​រាំ ឬ​រូប ប្រយុទ្ធ​គ្នា (សុ​គ្រិ​ព និង​ពាលី)ដើម្បី​បង្ហាញ​អំណាច និង​ថាមពល​ឱ្យស្រប​ទៅតាម​ព្រះទ័យ​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី៤ដែលជា​ស្ដេច​ជ្រែក​រាជ ។

៩-រចនាបថ​បន្ទាយស្រី (ពាក់កណ្ដាល​ទី២ នៃ គ.ស.វ ទី ១០ )

រចនាបថ​បន្ទាយស្រី ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​រា​ជិ​ន្ទ្រ​វរ្ម័ន (គ.ស ៩៤៤-៩៦៨) ដែល​ទ្រង់​បាន​តាំង រាជធានី​នៅ​អង្គរ​វិញ ។ ចំពោះ​ប្រាសាទ​រួមមាន​ប្រាសាទ មេបុណ្យ ខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប (គ.ស ៩១៦) ប្រាសាទបន្ទាយស្រី  (គ.ស ៩៦៧) យោងទៅតាម​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្លះ​និយាយថា ប្រាសាទ បន្ទាយស្រី ជា​ប្រាសាទ​របស់​ព្រាហ្មណ៍​ម្នាក់​នាម យ​ជ្ញ​វ​រា​ហៈ ។ ប្រាសាទ​នេះ​ពុំមែន​ជា​ប្រាសាទភ្នំ​ទេ ជា​ប្រាសាទ ដែល​សង់​ក្បាច់​ម្នា​ក់នៅ​គង់វង្ស​ល្អ​ជាងគេ​រហូតមកដល់​បច្ចុប្បន្ន ។ ចំណែក​រូប​បដិមា​វិញ​មាន​ច្រើន មាន​រាងតូចៗ ទឹកមុខ​សុភាព មាន​បបូរមាត់​ក្រាស់​ហើយ​ខ្លី មាន​របៀប​តុបតែង​សក់​ថ្មី ហើយ​ពុំមាន​មកុដ​ឡើយ ។ បដិមា​ទាំង នេះ​មាន​ស្លៀកពាក់​សំពត់​ជីប​ជា​ផ្នត់​ផង សំពត់​លាត​រលីង​ផង ។

១០-រចនាបថ​ឃ្លាំង(ចុង គ.ស.វ ទី ១០ និង​ពាក់កណ្ដាល​ទី នៃ​គ.ស.វ​ទី ១១ )

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៥ (គ.ស ៩៦៨-១០០១)និង​ព្រះបាទ​សូរ្យ​វរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមាន​រាជធានី​នៅ​អង្គរ ។ គេ​រាប់បញ្ចូល​ក្នុង​រចនាបថ​ឃ្លាំង នូវ​ប្រាសាទកែវ ប្រា សាទ​ឃ្លាំង​ខាងជើង ប្រាសាទវិមានអាកាស ។ ចំពោះ​រូបចម្លាក់​បដិមា​វិញ​មាន​ទឹកមុខ​សុភាព​ដូច​សម័យ​បន្ទាយ ស្រី​ដែរ លាក់​តែ​សម្លៀកបំពាក់​ជីប​ជា​ផ្នត់​ជា​ដរាប ហើយ​គេ​ឃើញ​សំពត់​មួយ​ថ្មី ផ្លែ​ក​ពីមុន គឺ​ខាងក្រោយ​សំពត់ ឡើង​រហូតដល់​ខ្នង ឯខាង​មុខ​ធ្លាក់​សំយេះ​មកក្រោម បញ្ចេញ​ក្បាលពោះ​កណ្ដាលវាល ។

១១-រចនាបថ​បាពួន(ពាក់កណ្ដាល​ទី នៃ​គ.ស.វ​ទី ១១ )

រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ឧទយ​ទិ​ត្យ​វរ្ម័នទី ២ (គ.ស ១០៥០-១០៦៦) ព្រះបាទ​ហ៌​ស វរ្ម័នទី ៣ (គ.ស ១០៦៦-១០៨០)ដែលមាន​រាជធានី​នៅ​អង្គ​រដែរ ចំពោះ​ប្រាសាទ​ដែល​បញ្ចូល​ក្នុង​រចនាបថ​នោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និង​ប្រាសាទ​វត្ដ​ខ្នារ ។ នៅក្នុង​សម័យ​នោះ ការកសាង​ប្រា សាទ ភ្នំ​រិត​តែមាន​ការរីកចម្រើន​ឡើង​ថែមទៀត គឺ​ប្រាសាទបាពួន​មាន​ថែវ​ពីរ​ជាន់ ប្រក់​ថ្មភក់​ព័ទ្ធជុំវិញ ព្រមទាំង មាន​ប្រាង្គ​នៅ​គ្រប់​ជ្រុង​ថែវ និង​មាន​គោ​បុ​រៈ​នៅត្រង់​ជណ្ដើរ​គ្រប់​ទិស​ទាំង​បួន​ទៀត ។ នៅក្នុង​ប្រាសាទបាពួន គេ សង្កេតឃើញ​មាន​រចនា​ក្បាច់​រឿង នៅតាម​ជញ្ជាំង​គោ​បុ​រៈ​និង​ជញ្ជាំង​ប្រាង្គ​ជ្រុង​ជាន់​ទី២ក្បាច់​រឿង​ទាំងនេះ     ចែកជា​ផ្ទាំង​តូចដាច់ៗពីគ្នា​មាន​រាង​ចតុកោណ កែង​ស្មើរ។ ចតុកោណកែង ហើយ​ច្រើនតែ​រឿង​ដែល​ទាក់ទង​ទៅ និង​ព្រះ​វិស្ណុ រីឯ​រូប​បដិមា​វិញ ពុំ​ខុសពី​រចនាបថ​ឃ្លាំង​ឡើយ ។

១២-រចនាបថ​អង្គរវត្ដ(ពាក់កណ្ដាល​ទី នៃ​គ.ស.វ​ទី ១២ )

រចនាបថ​អង្គរវត្ដ គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមាន​រាជធានី​នៅ​អង្គរ។ប្រាសាទ​ដែល​ចាក់​បញ្ចូល ក្នុង​រចនាបថ​នេះ​គឺ​ប្រាសាទ បឹងមាលា​ប្រាសាទ​ព្រះ បា​លិ​លេ​យ្យ ប្រា សាទ​កំពូល ប្រាសាទបាគង។ ល ។ នៅក្នុង​រចនាបថ​នេះ ស្ថាបត្យករ​ខ្មែរ មានការ​រីកចម្រើន​ឡើងដល់​កំពូល។ នៅលើ​ជញ្ជាំង​ថែវ​ជាន់​ទី ១ មាន​ក្បាច់​រឿង​ចែកជា ៨ ផ្ទាំងធំៗ ហើយ វែងៗ ហើយ​ក្បាច់​រឿង​ទាំងនោះ​មានរឿង ផ្សេងៗ ពីគ្នា​ដូចតទៅ ៖

ផ្ទាំង​ទី ១ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងត្បូង) បង្ហាញ​ពី​ចម្បាំង​បា​ណ្ឍៈ និង​កៅ​វរៈ​ក្នុង​មហាភារតៈ។

ផ្ទាំង​ទី ២ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងលិច) បង្ហាញ​ពី​រាជ​ព្យូហ​ត្រា​ក្នុង​សម័យអង្គរ។

ផ្ទាំង​ទី ៣ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងកើត) អធិប្បាយ​ពី​ឋានសួគ៌ និង​ឋាននរក។

ផ្ទាំង​ទី ៤ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងត្បូង) ចែង​ពី​ការ​កូ​សមុទ្រ​ដោះ ដើម្បី​បង្កើត​ទឹក​អ​ម្រិ​ត ដក ស្រង់​ពី​រឿង​ហ​មាយា​ណៈ ។

ផ្ទាំង​ទី ៥ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងជើង) ពណ៌នា​ពី​ចម្បាំង​រវាង​ទេវតា និង​អសុ​រៈ ។

ផ្ទាំង​ទី ៦ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងកើត) ពណ៌នា​ពី​ចម្បាំង​រវាង​ក្រឹ​ស្ណៈ និង​សុរ​ពាណៈ ដកស្រង់ ពី​គម្ពីរ ហរិ​វង្ស ។

ផ្ទាំង​ទី ៧ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងលិច) ចែង​អំពី​ចម្បាំង​រវាង​ពួក​ទេវតា និង​អសុ​រៈ ក្នុង​ព្រា​ហ្ម សាសនា ។

ផ្ទាំង​ទី ៨ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងជើង) រៀបរាប់​អំពី​ចម្បាំង​រវាង​ព្រះរាម និង​រាម​ពណ៌ ក្នុង​រឿង​រាម​កេ​រិ៍ ។

នៅក្នុង​រចនាបថ​នេះ លើ​ជញ្ជាំង​ប្រាសាទ ជាពិសេស​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ដ គេ​សង្កេត ឃើញ​មាន​រូប ទេវតា ឬ​ទេពអប្សរ​ឈរ​រេ​រាំ​ញញឹម​ប្រិមប្រិយ ដោយ​គ្មាន​ស៊ុម​ជាទី​ជម្រក​ឡើយ ។ នៅ​ជញ្ជាំង​អង្គរវត្ដ រូប​ទេព អប្សរ​មាន​ច្រើន​ពន់ពេក​ណាស់ ហើយ​មានការ​វិការខុសៗគ្នា​ទាំងអស់ ច្រើន​ពាក់​មកុដ​កំពូល​បីខ្ពស់ៗ និង​ស្លៀក សំពត់​ផ្កាស្ដើងៗ គ្មាន​ផ្នត់ ដោយ​ទម្លាក់​ជាយ​សងខាង ម្ខាង​ធំ ម្ខាង​តូច ។ ឯ​ទេបអប្សរ​ខ្លះទៀត ឥតមាន​ពាក់​មកុដ ទេ តែមាន​ក្រង​សក់​ជាច្រើន​បែបយ៉ាង ដូច​ក្រង​ជា​ភួងផ្កា​ជាដើម ។ នៅក្នុង​សម័យនេះ​ដែរ គេ​សង្កេតឃើញ​មាន រូប​ព្រះពុទ្ធ​ជាច្រើន ហើយ​ព្រះ​ពុទ្ធរូប​ទាំងនេះ ភាគច្រើន​សាង​ជា​បែប​ឈាន​មុ​ទ្រះ ដោយមាន​នាគ​មុច​លិ​ន្ទ ដក ពពារ​ប្រក់​ពីលើ ។

១៣-រចនាបថ​បាយ័ន(ពាក់កណ្ដាល​ទី នៃ​គ.ស.វ​ទី ១២ និង​ដើម​គ.ស.វ ទី ១៣ )

រចនាបថ​បាយ័ន​គឺ​ស្ថិតនៅក្នុង​រជ្ជ កាល​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ។ (គ.ស ១១៨១-១២១៨) ដែលមាន​រាជធានី​នៅ​អង្គរ ។ នៅក្នុង​រចនាបថ​នោះ ប្រាសាទ​រួមមាន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ប្រាសាទព្រះខាន់ ប្រាសាទនាគព័ន្ធ ។ ចេ​នា​បថ​បាយ័ន ស្ថាបត្យកម្ម​ខ្មែរ​បាន​ចុះ​អន់ថយ បន្ដិច​វិញ ព្រោះ​ប្រាសាទ​ទាំងឡាយ​ចើ​ន​ស្ថាបនា​ដោយ​ប្រញាប់ ព្រ​ញា​ល​ពេក ឯ​ថ្ម វិញ ក៏​ពុំ​សូវ​មាន​គុណភាព​ដូចសម័យមុនៗ ដែរ ។ ប្រាសាទបាយ័ន​មាន​ប្លង់​ស្មុកស្មាញ ហើយ​រុះរើ​សាង​ឡើងវិញ ជាច្រើន​គ្រា។ លើកលែងតែ​ប្រាសាទបាយ័ន ដែលមាន​ប្លង​បែប​ជា​ប្រាសាទភ្នំ ក្នុង​រចនាបថ​នេះ ប្រាសាទ​ទាំងឡាយ សុទ្ធតែ​សង់​នៅ​លើដី​រាបស្មើ​បែប​ជាវ​ត្ថ​អារាម ដើម្បី​ស្របទៅតាម​ទស្សនៈ នៃ​ព្រះពុទ្ធសាសនា ។ លក្ខណៈពិសេស​នៃ​រចនាបថ​នេះ គឺ​ប្រាំង​មុខ​បួន ញញឹម​ប្រិ​យ​ប្រិ​យ និង​មាន​នាគ​អប​សងខាង​ផ្លូវ ដែល ឆ្លង​ចូលទៅក្នុង​ប្រាសាទ ក្បាល​នាគ​បែរ​ចេញមក​ខាងក្រៅ នាគ​ម្ខាង​មាន​ពួក​ទេវតា​ជា​អ្នក​ចាប់ទាញ ឯ​ម្ខាង​ទៀត មាន​ពួក​អ​សុរៈចាប់​ទាញ ជា​និ​មិ​ត្ដ​រូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ ។

នៅលើ​ជញ្ជាំង​ថែវ​ខាងក្រៅ នៃ​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ គេ​សង្កេតឃើញ​ក្បាច់​រឿង ដែល ទាក់ទង​ទៅ​និង​ប្រ​វ​ត្ដិ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ដូចជា​ចម្បាំង​ខ្មែរ  ចាម និង​បដិសណ្ឋារកិច្ច​ចំពោះ គណៈ​ប្រតិ ភូ​បរទេស​ជាដើម ។ ម្យ៉ាងទៀត​ក្បាច់​រឿងនេះ មាន​បង្ហាញ​សកម្មភាពផ្សេងៗ នៃ​ប្រជាពលរដ្ឋ ដូចជា​នេសាទ កីឡា ល្បែង​ប្រជល់មាន់​ជាដើម ។ សម្លៀកបំពាក់ និង​កាយវិការ​នៃ​រូបចម្លាក់​ទាំងអស់នោះ​មិនសូវ​ខុសពី​សម័យ ខ្មែរ​យើង​បច្ចុប្បន្ន​ប៉ុន្មាន​ទេ ។

ដកស្រង់ចេញពីសៀវភៅ វប្បធម៌ អវិយធម៌ខ្មែរ

Advertisements
  1. November 18, 2009 at 10:24 pm

    សូមអធ្យាស្រ័យផង សុំចូលរួមបញ្ចេញមតិបន្តិច !
    តាមខ្ញុំធ្លាប់បានរៀន នៅសម័យមុនអង្គរមានរចនាបថដល់ទៅ៤៖
    ទី១ គឺរចនាបថភ្នំដា ស្ថិតក្នុងសម័យហ្វូណន ហើយទី២ រចនាបថសម្បូណ៌ព្រៃគុក ទី៣ រចនាបថព្រៃក្មេង ទី៤ រចនាបថកំពង់ព្រះ ដែលរចនាបថទាំងបីនេះស្ថិតក្នុងសម័យចេនឡា ។ ហើយនៅសម័យអង្គរមានរចនាបថដល់ទៅ ១០ឯណោះ បើតាមខ្ញុំបានរៀន ។ គឺដូចជាមិនឃើញរចនាបថប្រែរូប សិ្ថតនៅចន្លោះរចនាបថកោះកេរ្តិ៍ និងរចនាបថបន្ទាយស្រី ។
    ខ្ញុំមិនអួតថាខ្ញុំចេះជាង សាមឌី ទេ ។ គឺចង់ពិភាក្សាគ្នាអំពីបញ្ហានេះ ព្រោះអីកាលពីខ្ញុំរៀននៅថ្នាក់មូលដ្ខាន គឺគ្រូបង្រៀន ខុសពីគ្រូនៅឆ្នាំទី២ ។ មិនដឹងចំនេះដឹងរបស់គាត់ពីរនាក់ខុសគ្នាច្រើនរឺយ៉ាងណាទេ ។ ចុះល្មមមនុស្សភាគច្រើនដែលយល់ដឹងពីបញ្ហានេះ តើមានគំនិតខុសគ្នាច្រើនប៉ុនណាទៅ ?

    សូមអរគុណ!

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: