Archive

Archive for September, 2009

អាជីពក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

September 22, 2009 1 comment

មើល៍មួយភ្លេតថាតែពួកគេនាំគ្នាលួចស្បែកជើង… តាមពិតពួកគេបានប្តូរអាជីពមកជាអ្នកជួយថែរក្សាស្បែកជើងវិញ ថ្វីត្បិតតែកម្រៃបានមកតិចតួច ប៉ុន្តែវាជាការងារសុច្ចរិត…

Apple Logo Vs Real Apple

September 12, 2009 3 comments

តើពិតជាមានចឹងមែនរឺ?

😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀

Khmer Limon Keyboard Layout

September 4, 2009 27 comments

កាលពីយប់ថ្ងៃទី៣១ ឈានចូល ថ្ងៃទី១ខែកញ្ញាឆ្នាំ២០០៩ កន្លងទៅនេះ ខ្ញុំបានចូលគេងពីព្រលប់ (ម៉ោង៨)​ ប៉ុន្តែត្រូវ ភ្ញាក់ឡើងនៅម៉ោងប្រហែលជិត១១វិញ ។ ពេលនោះមិនដឹងថាគួរធ្វើអី……ក៏បើកកុំព្យូទ័រដ៏កញ្ចាស់របស់ខ្ញុំមកដើម្បីមើល អ៊ីម៉ែលលេងៗ ក៏បានឃើញ អ៊ីម៉ែលមួយដែលបងជីដូនមួយរបស់ខ្ញុំនៅឯនាយសមុទ្រ ផ្ញើមកឲ្យខ្ញុំរក Limon Keyboard Layout ឲ្យគាត់មួយគ្រាន់នឹងវាយអក្សរខ្មែរលេង។

មិនបង្អង់យូរ… បើក Photoshop​ បឹប! ឌីសាញ Limon Keyboard Layout លេងៗ អស់៥ម៉ោង ទើបហើយ! ហូ ម៉ាយហ្គដ៍ ចង់លានភ្នែក……មិនស្រួលម៉ានទេ សំរាប់ យើងដែលមិនសូវចេះអា កម្មវិធី Photoshop អីគេហ្នឹងនោះ!

ថ្វីត្បិតតែឥឡូវគេនិយមប្រើ យូនីកូដ ក៏ដោយ….. ប៉ុន្តែ លីមូន ក៏នៅតែត្រូវបាន គេបន្តការប្រើប្រាស់នៅឡើយ! ដូច្នេះខ្ញុំគិតថា វាមិនអត់ប្រយោជន៍ទេចំពោះ ការខំប្រឹងប្រែងធ្វើ Limon Keyboard Layout​ នេះ…..បើគេឈប់ប្រើ….យ៉ាងហោច ណាស់ក៏បានទុកជាឯកសារជំនួយស្មារតី ជាប្រវត្តិនៃការវិវត្តន៍នៃពុម្ពអក្សរខ្មែរដែរ។ (បើមានខុសត្រង់ណាសូមជួយប្រាប់ខ្ញុំផង! ព្រោះខ្ញុំមិនមែនជាអ្នក Design អាជីពអីទេ!)

Limon Keyboard Layout

Limon Keyboard Layout

រូបថតអនុស្សាវរីយ៍របស់ខ្ញុំ

September 4, 2009 3 comments

New Baggers កំពុងតែពង្រីកបណ្តាញរបស់ខ្លួន!

September 3, 2009 2 comments

កាលពីមុនឆ្លាប់តែឃើញពួកវានៅឯ ឧដុង្គ​​ និងនៅកៀនស្វាយ តែឥឡូវនេះពួកវា បានពង្រីកសាខាមកដល់មុខព្រះបរមរាជាវាំងហើយ!

%d bloggers like this: