Home > ឯកសារផ្សេងៗ > Khmer Limon Keyboard Layout

Khmer Limon Keyboard Layout

កាលពីយប់ថ្ងៃទី៣១ ឈានចូល ថ្ងៃទី១ខែកញ្ញាឆ្នាំ២០០៩ កន្លងទៅនេះ ខ្ញុំបានចូលគេងពីព្រលប់ (ម៉ោង៨)​ ប៉ុន្តែត្រូវ ភ្ញាក់ឡើងនៅម៉ោងប្រហែលជិត១១វិញ ។ ពេលនោះមិនដឹងថាគួរធ្វើអី……ក៏បើកកុំព្យូទ័រដ៏កញ្ចាស់របស់ខ្ញុំមកដើម្បីមើល អ៊ីម៉ែលលេងៗ ក៏បានឃើញ អ៊ីម៉ែលមួយដែលបងជីដូនមួយរបស់ខ្ញុំនៅឯនាយសមុទ្រ ផ្ញើមកឲ្យខ្ញុំរក Limon Keyboard Layout ឲ្យគាត់មួយគ្រាន់នឹងវាយអក្សរខ្មែរលេង។

មិនបង្អង់យូរ… បើក Photoshop​ បឹប! ឌីសាញ Limon Keyboard Layout លេងៗ អស់៥ម៉ោង ទើបហើយ! ហូ ម៉ាយហ្គដ៍ ចង់លានភ្នែក……មិនស្រួលម៉ានទេ សំរាប់ យើងដែលមិនសូវចេះអា កម្មវិធី Photoshop អីគេហ្នឹងនោះ!

ថ្វីត្បិតតែឥឡូវគេនិយមប្រើ យូនីកូដ ក៏ដោយ….. ប៉ុន្តែ លីមូន ក៏នៅតែត្រូវបាន គេបន្តការប្រើប្រាស់នៅឡើយ! ដូច្នេះខ្ញុំគិតថា វាមិនអត់ប្រយោជន៍ទេចំពោះ ការខំប្រឹងប្រែងធ្វើ Limon Keyboard Layout​ នេះ…..បើគេឈប់ប្រើ….យ៉ាងហោច ណាស់ក៏បានទុកជាឯកសារជំនួយស្មារតី ជាប្រវត្តិនៃការវិវត្តន៍នៃពុម្ពអក្សរខ្មែរដែរ។ (បើមានខុសត្រង់ណាសូមជួយប្រាប់ខ្ញុំផង! ព្រោះខ្ញុំមិនមែនជាអ្នក Design អាជីពអីទេ!)

Limon Keyboard Layout

Limon Keyboard Layout

Advertisements
  1. September 4, 2009 at 10:56 am

    សង្ឃឹមថាវាមានតំលៃដូចវត្ថុបុរាណណាឌីខេន

  2. September 4, 2009 at 1:29 pm

    លីមូន​នៅតែមានតំលៃ​ ប៉ុន្តែគួរតែនាំគ្នារៀនប្រើយូនីកូតខ្មែរ​ព្រោះវាមានភាពខាងស្រួល​ជាង​ហើយ​ការរៀបចំអត្ថបទក៏ងាយដែរ។

  3. បូរាណ
    September 7, 2009 at 1:38 pm

    មែនហ្នឹង! បើជ្រុលតែចំណាយពេល៥ម៉ោងទៅហើយ ម្តេចមិន​​ឌីហ្សាញ​យូនីកូ​ដទៅ??

    • September 7, 2009 at 3:23 pm

      ហី ពូបូរាណ! ដូចខ្ញុំបានបញ្ជាក់ពីមូលហេតុដែល ឌីហ្សាញវាហើយតាថាបានទទួល ‍‍‍«អ៊ីម៉ែលមួយដែលបងជីដូនមួយរបស់ខ្ញុំនៅឯនាយសមុទ្រ ផ្ញើមកឲ្យខ្ញុំរក Limon Keyboard Layout ឲ្យគាត់មួយគ្រាន់នឹងវាយអក្សរខ្មែរលេង» ដូច្នេះហើយទើបខ្ញុំខំធ្វើវាឡើងហ្នឹងណា! …… 😀

      • បូរាណ
        September 7, 2009 at 3:29 pm

        ហ្នឹងហើយ! ប្រាប់គាត់វិញទៅ ថាបើទំនេរ ម្តេច​មិន​វាយ​ជាយូនីកូដ?? ជាលូមីន ​ស្មានតែ​ឆ្លើយឆ្លង​ក្នុងប្លក់​ស្រួល​អ៊ីចេះហ្ហី?

      • September 7, 2009 at 3:54 pm

        គាត់អត់ដែលលេងប្លក់ផងហ្នឹង 😦 ខ្ញុំធ្លាប់ប្រាប់គាត់ដែរតា….តែគាត់ថាអត់ដែរដឹងពី យូនីកូដអីទេ! ព្រោះគាត់ប្រើកុំព្យូទ័រយូរៗម្តង(រវល់រកស៊ី)…គាត់ថាកុំនាំគាត់ឈឺក្បាលអី! ត្រឹមតា លីមូនបានហើយ… 😦

      • បូរាណ
        September 7, 2009 at 4:07 pm

        ហី ម៉េចមិនប្រាប់​គាត់​ថា​​អាលីមូន​នឹង​ឈឺក្បាល​ជាង​យូនីកូដ??

      • September 7, 2009 at 4:42 pm

        លីមូល ចាស់សំរាប់គាត់….. យូនីកូដ ថ្មីសំរាប់គាត់….. ចឹងប្រើ យូនីកូដ ប្រាកដជាឈឺក្បាលជាងហើយ……! 😀

  4. ចាន់
    January 12, 2010 at 4:40 pm

    ខ្ងុំត្រូវការដោនឡូតDictionary Ant មកដាក់សំរាប់ប្រើក្នុងកុំព្យូទ៍រតើត្រូវធ្វើយ៉ាងម៉េច?

    • January 12, 2010 at 11:08 pm

      អូ! អោយខ្ញុំសូមទោសផង!​ ខ្ញុំមិនដឹងថាត្រូវ ដោនឡួត Dictionary Ant យ៉ាងមិចដែរទេ… ខ្ញុំធ្លាប់តែប្រើវាតាម វែបសាយតែប៉ុណ្ណោះ។ ចាន់គួរតែសួរទៅម្ចាស់របស់ Dictionary Ant នេះផ្ទាល់តាម៉ង់ទៅ។ ហើយបើអាចដោនឡួតបាន ជួយប្រាប់ខ្ញុំផង ​ព្រោះខ្ញុំក៏ចង់បានវាមកប្រើដែរ!:D

  5. អន្ទិតវាំង
    February 18, 2010 at 1:01 pm

    អាឡូ!!!បងៗ!!!ជួយប្រាប់វិធី អ៊ីនស្តល លីមូនបន្តិចបានទេ?អ៊ីនស្តលអត់បានសោះ!!!ម៉ាង៉ៃហ្អើយ!!

    អ៊ីនស្តលទៅរវល់តែអត់ជើង!!!

    អន្ទិតវាំង!

  6. ដាម​ ជីហួត
    July 15, 2010 at 1:37 am

    សូមលោកជួយប្រាប់វិធី អ៊ីនស្តល លីមូនបន្តិចបានទេ?ពីព្រោះលីមូនរបស់ខ្ញុំបាត់ជើង ហើយខ្ញុំក៏មិនដឹងធ្វើយ៉ាងណា​ទើបសុំការប្រាប់ពីរបៀបដល់ខ្ញុំផង។ ខ្ញុំសង្ឃឹមថាអ្នករីករាយនឹងជួយ។​
    សូមអរគុណទុកជាមុន!

  7. August 9, 2010 at 4:57 pm

    តាមដែលលោកសរសេរមាននយ័ថា កុំព្យូទរ័លោកមានពុម្ភអក្សរលីមូនហើយ គ្រាន់តែវាមិនដំណើរការល្អ៕ គំរូអក្សរលីមូនអាចតំណើរការបានល្អលុះត្រាលោកបញ្ចូលtemplate Normal.dot ផងដែរ រួមជាមួយ Keyboard Layout របស់លោក ។ សូមឲប្រាកដថា Normal.dot​ ថិតនៅទីតាំង
    ១ ប្រសិនបើoffice 2003 C:\program files\Microsoft Office\Office11\startup
    ២ ប្រសិនបើoffice 2007 C:\program files\Microsoft Office\Office12\startup
    បន្ទាប់មកសូមពិនិត្យKeyboard Layout របស់លោក ថាតើវាត្រូវ United States – International រឺអត់?
    សូមសំណាងល្អ​ !

  8. វីឆ័យ
    September 30, 2010 at 3:13 pm

    អគុណហើយណាម្ចាស់ប្លុក ដែលបានចំណាយពេលមានប្រយោជន៏ឌីសាញ Layout ក្ដារចុចអក្សរខ្មែរ Limon នេះ​ខ្ញុំបានទាញយកវាទៅអោយប្អូនៗខ្ញុំមើលព្រោះគ្នាទើបនឹងរៀនកុំព្យូទ័រថ្មី ហើយកំពុងតែចង់ចេះខ្លាំងណាស់។

  9. September 7, 2011 at 3:22 pm

    ចំណែក​ខ្ញុំវិញ​អន់ទាំងលីមូន អន់ទាំងយូនីកូត​ !​​និយាយរួមខាងជំនាញថាយភិញអន់តែម្តង !
    តើអាចជួយប្រាប់ខ្ញុំ្​​​បានទេ ធ្វើដូចម្ដេចបានក្លាយជាអ្នកជំនាញថាយភីញពូកែនោះ ?

  10. September 15, 2011 at 8:53 am

    អគុណ​​​សំរាប់​ការ​ចែក​រំលែក ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​ប្រើ​វា​ ។

  11. kunthea
    November 22, 2011 at 3:02 pm

    Thanks so much for your sharing. I’ve searched it for a long to find limon-layout, finally i found it here. Thanks again. 🙂

  12. May 9, 2012 at 6:56 pm

    I still want it too. Now I need it to install in my computer na.

  13. February 22, 2013 at 8:49 am

    how to download limon khmer

  14. Chanthea
    April 8, 2013 at 2:59 pm

    ពិតជាគំនិតល្អមែនបងប្រុស ក្រៅហាត់រៀនសូត្រខ្លួនឯងហើយ មានការចែករំលែកបន្តទៀត !!! ពិតជាអរគុណណាស់ថ្ងៃនេះ ខ្ញុំស្វែងរកយូរណាស់ទើបបានឃើញ ។

    • July 25, 2013 at 8:48 pm

      Thanks 🙂

  15. July 25, 2013 at 4:49 pm

    Excellent notable synthetic eye designed for details and may foresee complications just before
    they happen.

  16. July 26, 2013 at 3:36 am

    Excellent notable synthetic eye designed for fine detail
    and can foresee troubles before they will occur.

  17. សំផាន់
    August 29, 2013 at 3:34 pm

    ខ្ញុំមិនអាចប្រើអក្សរយូនីកូដក្នុងកម្មវិធី Adobe Photoshop និង Adobe Illustrator CS6 បានទេ ព្រោះវាអត់បង្ហាញជើងនៅខាងក្រោមទេ។ វាបែរជាបង្ហាញសញ្ញាបូក (+) នៅខាងក្រោម ហើយអក្សរដែលត្រូវជាជើងនោះ នៅស្មើព្យាង្គតម្រួតវិញ។ ហេតុនេះទើបខ្ញុំចង់ប្រើលីមូនវិញ ព្រោះវាត្រូវនឹងកម្មវិធីខាងលើ តែខ្ញុំអត់មានកម្មវិធីលីមូនទេ។ តើខ្ញុំអាចរកកម្មវិធីលីមូននៅគេហទំព័រណា? ហើយដំឡើងដូចម្តេចទៅ? សូមបងជួយណែនាំផង។

  18. phalla ly
    September 2, 2013 at 9:04 pm

    I think Limon and Unicode that use are different report or time

  19. keobunthoeun
    October 24, 2013 at 9:25 am

    thanks dy khen . I like yours limon keyboad layout

  20. VICHET
    March 16, 2014 at 11:29 am

    ដឹងទេកម្មវិធីមួយចំនួនសម្រាប់ការ Design មិន Support​ ជាមួយ Khmer Unicode ទេ ឬក៏ពិបាកក្នុងការធ្វើឲ្យវា Support។ តែវា Support ជាមួយ Khmer Limon។ ដូចនេះ Khmer Limon នៅតែមានប្រជាប្រិយភាពក្នុងការ ប្រើប្រាស់។

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: