Home > អត្ថបទសារព័ត៌មាន > ក្រសួងកំណត់ ទូរស័ព្ទក្នុងប្រព័ន្ធ ៤,៥សេន ឆ្លងប្រព័ន្ធ ៥,៩៥សេន ក្នុង១នាទី

ក្រសួងកំណត់ ទូរស័ព្ទក្នុងប្រព័ន្ធ ៤,៥សេន ឆ្លងប្រព័ន្ធ ៥,៩៥សេន ក្នុង១នាទី

4.5Cents/mn

4.5Cents/mn


5.95Cents/mn

5.95Cents/mn

ប្រកាសអន្ដរក្រសួង ដែលចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ៤ ធ្នូ ដោយ ឯកឧត្ដម គាត ឈន់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម សូរ ឃុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្ដីពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័តអចល័តនិងថ្លៃជាប់បណ្ដាញបានកំណត់តម្លៃសេវាទូរស័ព្ទរួមមួយដែលអាចនឹងបញ្ចប់ជម្លោះលើសេវាតម្លៃទូរស័ព្ទចល័ត និងអចល័តរវាងបណ្ដាក្រុមហ៊ុនទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្ដម សូរ ឃុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងប្រៃសណីយ៍ថាតម្លៃសេវាទូរស័ព្ទចល័ត
ហៅក្នុងបណ្ដាញតែមួយ ចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី (ពុំទាន់គិតអាករលើតម្លៃបន្ថែមនិងអាករពិសេស)ចំណែកថ្លៃសេវាអប្បបរមាក្នុងការហៅឆ្លងកាត់បណ្ដាញចំនួន៥,៩៥សេនក្នុង១នាទី ហើយការគិតថ្លៃសេវាជាវិនាទីត្រូវជំនួសការគិតជានាទី ។ ឯកឧត្ដមរដ្ឋមន្ដ្រីបានមានប្រសាសន៍បន្ដថាប្រកាសអន្ដរក្រសួងនេះមិនមែនជាការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនទូរស័ព្ទណាមួយឡើយផ្ទុយទៅវិញវាជាដំណោះស្រាយមួយដើម្បីបញ្ចៀសកុំឱ្យមានជម្លោះរវាងក្រុមហ៊ុនទូរស័ព្ទព្រោះតាមរយៈការអនុវត្ដន៍ឱ្យមានការប្រកួតប្រជែងដោយសេរីក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានលេចចេញនូវបញ្ហាធំៗពីរ គឺទី១-ការលំបាកក្នុងការតភ្ជាប់បណ្ដាញពីប្រតិបត្ដិករមួយទៅប្រតិបត្ដិករមួយ និងទី២-បញ្ហាថ្លៃសេវាទូរស័ព្ទ។

ដើម្បីដោះស្រាយបញ្ហានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសារាចរអន្ដរក្រសួងមួយស្ដីពី“វិធានការទប់ស្កាត់ភាពពុំស្មោះត្រង់នៃការប្រកួតប្រជែងក្នុងវិស័យទូរគមនាគមន៍ ។ បន្ថែមពីលើនេះទៀតក្រសួងប្រៃសណីយ៍ បានចេញប្រកាសមួយទៀតស្ដីពី“ការតភ្ជាប់បណ្ដាញទូរគមនាគមន៍“ ។ ជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានចេញបទបញ្ជាហាមប្រាម
កុំឱ្យមានការបិទខ្ទប់ការភ្ជាប់បណ្ដាញសេវាទូរស័ព្ទគ្នាទៅវិញទៅមក ។ ឯកឧត្ដម សូរ ឃុន បានបញ្ជាក់ថា ទោះមានការចាត់វិធានការជាបន្ដបន្ទាប់ក៏ដោយតែមិនអាចដោះស្រាយបញ្ហាបានឡើយ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាខាងលើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានសិក្សានិងរៀបចំប្រកាសអន្ដរក្រសួងស្ដីពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្ដាញនេះឡើងដោយផ្អែកលើគោលដៅជាមូលដ្ឋានសំខាន់ៗ៤គឺ
១-ប្រកួតប្រជែងដោយស្មើភាពគ្នា
២-ផ្ដល់សេវាល្អនិងគុណភាពខ្ពស់
៣-តម្លៃថោកសមរម្យនិងបង្កើនចំណូលថវិកាជាតិ ។ ៤-ថ្លៃតភ្ជាប់បណ្ដាញនៅក្នុងប្រការ៥“ថ្លៃតភ្ជាប់បណ្ដាញ”នៃប្រកាសអន្ដរក្រសួងបានចែងថា សម្រាប់បណ្ដាញក្នុងប្រទេសជាមួយក្នុងប្រទេស គឺតភ្ជាប់ពីបណ្ដាញទូរស័ព្ទចល័តទៅបណ្ដាញទូរស័ព្ទអចល័តទាំងទៅទាំងមកត្រូវកំណត់ចំនួន២សេនដុល្លារអាមេរិកក្នុង១នាទី ។ ពីបណ្ដាញទូរស័ព្ទអចល័តទៅបណ្ដាញទូរស័ព្ទអចល័តតំបន់តែមួយ ឬឆ្លងតំបន់ហើយតំបន់ទាំងពីរនោះផ្សេងពីរាជធានីភ្នំពេញ ត្រូវកំណត់ចំនួន១សេនដុល្លារអាមេរិកក្នុង១នាទី ។ ពីបណ្ដាញទូរស័ព្ទអចល័តនៅរាជធានីភ្នំពេញទៅបណ្ដាញទូរស័ព្ទអចល័តនៅតំបន់ផ្សេងៗ គឺចំនួន២សេនដុល្លារអាមេរិកក្នុង១នាទី ហើយពីបណ្ដាញទូរស័ព្ទអចល័តទៅតំបន់ផ្សេងៗទៅបណ្ដាញទូរស័ព្ទអចល័តនៅរាជធានីភ្នំពេញត្រូវកំណត់ចំនួន១សេនដុល្លារក្នុង១នាទី ។

អត្ថបទដកស្រង់ចេញពី គេហទំព័រទូរទស្សន៍ជាតិកម្ពុជា

Advertisements
  1. December 14, 2009 at 10:28 am

    ឃើញ​អក្សរភ្លឹបភ្លែតៗ​ខាងលើ ស្មានតែដំណឹងល្អ!!?? តាមពិត​ជាដំណឹងអាក្រក់ទៅវិញទេ ព្រោះនេះជាការកំណត់ថ្លៃ​ទូរស័ព្ទ​អប្បបរមា មិនមែនអតិបរមា​ឯណា…? មានន័យថា​នឹងលែងមាន​ការហៅក្នុងប្រព័ន្ធ​ សូន្យសេនទៀតហើយ?? គឺយ៉ាង​តិច​ត្រូវ​​តែ​​៤,៥សេន។ ចុះ​តម្លៃអតិបរមាមានកំណត់ទេ?? អត់ទេ! គឺមានន័យថា​ក្រុមហ៊ុន​អាច​កំណត់​ប៉ុន្មាន​ក៏បានដែរ…

    ណ្ហើយ​ គ្មានអ្វីប្លែកទេ ខ្ញុំមិនដែលរំពឹងថាបានទទួលដំណឹងល្អ​ស្អីទេ…​

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: