Archive

Archive for August, 2009

The Peter Sellers Pink Panther Films of the 1970s

August 25, 2009 Leave a comment
Categories: វីដេអូ

រចនាបថ នៃស្ថាបត្យកម្មខ្មែរសម័យបុរាណ

August 4, 2009 1 comment

សិក្សា​ស្វែងយល់់​អំពី​រចនាបថ នៃ​ស្ថាបត្យកម្ម​ខ្មែរ​ពី​សម័យបុរាណ​ដូ​ម្តេច​ដែល​ហៅថា​ស្ថាបត្យកម្ម?

ស្ថាប​ត្ក​ម្ម (Architecfure) គឺជា​សិល្បៈ​ក្នុងការ​សាងសង់​ប្រកបដោយ​ការប្រកប​ដោយ​ការតុបតែង តាម​ក្បួនខ្នាត​បន​បដ​ទៅទៀត​នេះ​យើង​ខ្ញុំ្ញ​សូម​បង្ហាញ​អំពី​ស្ថាបត្យកម្ម​ខ្មែរ​សម័យមុន​អង្គរ និង​សម័យ​ក្រោយ​អង្គរ​ដែល​មា​នា​ន​ឈ្មោះ​ល្បី​ល្បា​ញា​ញ​ពាសពេញ​ពី​ភព​លោក ។ ត្រង់​ពាក្យ​សិល្បៈ (សិល្បៈ-សំ-សី​ប្ប-បា) គឺ​សំដៅ​ទៅលើ​ការសាងសង់​ផ្សេង ជំនាញ ហត្ថកម្ម​គ្រប់បែបយ៉ាង ដែលមាន​សោភ័ណ និង​ប្រកបដោយ​សិល្ប៍ ពោលគឺ​ធ្វើឱ្យ​មនុស្ស​គាប់ចិត្ដ គាប់​អារម្មណ៍ ចង់​មើល ចង់ឃើញ ចង់​ស្ដាប់ ជាដើម ។

រចនាបថ(Style)គឺ​សំដៅ​ទៅលើ​សិល្បៈ​ក្នុងការ​សាងសង់ ឬ​តាក់តែង​លំអរ​តាម​គំនិត​របស់​ព្រះមហាក្សត្រ​ក្នុងការ​ស្ថាបនា​ប្រាសាទ​បុរាណ។ នៅក្នុង​សម័យ​បុរាណ​គេ​បាន​ចែក​រចនាបថ ដាច់​ដោយ​ឡែក​ពីគ្នា ដែល មាន​រហូត​ទៅដល់១៣រចនាបថ (Style)ក្នុង​រចនាបថ​និមួយៗ មាន​កសាង​និងលក្ខណៈ​ពិសេសៗ​ខុសគ្នា​ទៅ តាម​សម័យ​កាល​មួយៗ ។

១-រចនាបថ​ភ្នំ​ដា(គ.ស.វ​ទី១ដល់គ.ស.វ​ទី៦)

តាម​ការ​ធ្វើការ​កំណាយ​នៅក្នុង​អង្គរបុរី និង​នៅ​អូ​កែវ (កម្ពុជា​ក្រោម)បាន​បង្ហាញ​ថា សិល្បៈ​សម័យ ហ្វូណន ដែល​គេ​បញ្ចូល​ទៅក្នុង​រចនាបថ​ភ្នំ​ដា ដោយ​យក​ប្រាសាទ​នៅ​ភ្នំ​ដា​ធ្វើជា​គោល ។ ភ្នំ​ដា​ស្ថិតនៅ​ជិត​អង្គរបុរី ក្នុង​ខេត្ដ​តាកែវ ។ នៅក្នុង​សម័យ​ហ្វូណន ប្រទេស​ខ្មែរ​មាន​ទំនាក់ទំនង​ជាច្រើន​ជាមួយ​ឥណ្ឌា​ជាពិសេស​ក្នុង​វិស័យ​សិល្បៈ។ Read more…

តើ ខ្មែរ ឬ កម្ពុជា​មកពីណា?

August 4, 2009 Leave a comment

ដើមកំណើត​ជាតិខ្មែ​រៈ

អ្នកសិក្សា ពី​អរិយធម៌​ខ្មែរ តែង​ធ្វើការ​ចោទសួរ និង​ស្វែងរក​អំណះអំណាងផ្សេងៗគ្នា ដើម្បី​រក ប្រភពដើម​នៃ​ជនជាតិខ្មែរ។ ទោះបី​មានការ​លំបាក​បែបណា​ក្ដី ក៏ គេ​សង្កេតឃើញ​អ្នកស្រាវជ្រាវ​យ៉ាងច្រើន បាន​ផ្ដល់យោបល់​ប្រហាក់ប្រហែលគ្នា ហើយ​ពេលខ្លះ​ការយល់ឃើញ​របស់​អ្នកស្រាវជ្រាវ​ទាំងនោះ​មានការ ផ្ទុយ​ស្រ​ទ្បះ​ពីគ្នា​តែម្ដង។ គេ​អាចធ្វើ​ការបែងចែក ចំពោះ​ទស្សនៈ​នៃ​ការយល់ឃើញ​អំពី​ដើមកំណើត​ជាតិខ្មែរ ជា​ពីរ​ក្រុម​ដូចខាងក្រោម​នេះ ។

ក្រុមទី១
ទទួលស្គាល់ថា ជាតិខ្មែរ ជា​ជាតិ អន្ដោប្រវេសន៍ ចេញពី​ឥណ្ឌា មក​ដណ្ដើមយក​ទឹកដី របស់​ជនជាតិដើម គឺ​ជនជាតិ​ក្នុង​អំបូរ​ម៉ា​ទ្បា​យូរ​ប៉ូ​លី​នេ​ស៊ី​យែ​ន (Malayo-polynésienne) នេះឯង។ ទស្សនៈ នេះ​ត្រូវបាន​បង្កើត​ទ្បើង​មុនគេ ដោយ​លោក Hendrick Kerns។ ក្រោយមកទៀត មាន​អ្នកស្រាវជ្រាវ​ខ្លះ យល់ស្រប​តាម​លោក Adhemard Leclère   លោក Paul Benetdict និង លោក Pierre Gourou ជាដើម។
លោក Pierre Gourou បាន​បញ្ជាក់ថា ជនជាតិ មន-ខ្មែរ ប្រហែលជា​ត្រូវ​ពួក​ទ្រា​វី​ឌ (Dravidian) ឬ Aryen ដែល​វាយ​រុញច្រាន​ចេញពី​ប្រទេស​ឥណ្ឌា ហើយ​ដោយមាន​នៅសល់​ក្រុមខ្លះ​ដូចជា ពួក​មុ​ណ្ឌ បានមក លុកលុយ ភូមា ថៃ កម្ពុជា ។ គេអាច​បន្ថែ​លើ​មតិ​ស្រាវជ្រាវ​ខាងលើនេះ​នូវ​ឈ្មោះ Etienne Aymonier ដែល​យល់ឃើញថា ក្រុម​មន​ខ្មែរ-មុ​ណ្ឌ មាន​ទីតាំង​ដើម​នៅ​ជើងភ្នំ​ទី​បេ ហើយ​ក្រោយមក​បាន​បំបែក​ជា​ពីរ​ក្រុមៈ មួយក្រុម (មក-ខ្មែរ) ចូលមក​រស់នៅ​ក្នុងភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ឯ​មួយក្រុម​ទៀត (មុ​ណ្ឌ) ចូលទៅ​នៅក្នុង​ប្រទេសឥណ្ឌា​រហូតដល់​សព្វថ្ងៃ​នេះ។

ក្រុមទី២
ទទួលស្គាល់ថាជនជាតិខ្មែរ​ជា​ជាតិ​ពិសេស​មួយ​ស្ថិតនៅក្នុង​ក្រុម​មន-ខ្មែរ ហើយ​បានមក កកើត​ទ្បើង​នៅ​ភូមិភាគ​អាស៊ី​អ​គ្នេ​យ៍​នេះ​តាំងពី​បុរាណ​មក។ នេះ​គឺជា​យោបល់​លាក (ព​រេ​នា​រដ Philippe Groslier (អតីត​អភិរក្ស​អង្គរ) និង លោក Macel Talabot។ តាម​យោបល់​អ្នក​ទាំងពីរ​នេះ យល់ឃើញថា ក្នុង​ បុរេ​ប្រ​វ​ត្ដិ មាន​មនុស្ស​ជាច្រើន​ក្រុម​បានធ្វើ​ដំណើរ​ពី​ខាងជើង​ចុះមក​ភូមិភាគ អាស៊ីអាគ្នេយ៍ ដូចជា ពួក (Aust-raloides) អូស្ដ្រា ទ្បូ​អ៊ី​ត (Mélanésienes)មេ​ទ្បា​នេ​ស៊ី​យាង។ តាម​ការប៉ាន់ស្មាន​រប​ស់លោក​ទាំងពីរ អំបូរ​មន-ខ្មែរ កើត​មកពី​ការ​ផ្សំ​កាត់​រវាង​ពូជ មេ​ទ្បា​នេ​ស៊ី​យាង (Mélanésienes) និង​ពូជ ឥណ្ឌូនេស៊ី​យាង (Indonésiens) ហើយ​បានរស់នៅ​លើទឹក​ដី​លាតសន្ធឹង​ពី​ឆ្នេរសមុទ្រ​ចិនរហូតដល់​ព្រុំប្រទល់​ប្រទេស ឥណ្ឌា (ឯកសារ​ខ្លះ​ថា បានរស់នៅ​រាយប៉ាយ​លើទឹក​ដី​ដែល​លាតសន្ធឹង​ពី​ឆ្នេរសមុទ្រ​ចិន រហូតដល់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា)។

គួរកត់សំគាល់ថា យោបល់​របស់​ក្រុមទី២នេះ មាន​លក្ខណៈ​ស្របទៅនឹង​ទស្សនៈ​របស់​ខ្មែរ ពីព្រោះ បើ​យើង​សំអាង​ទៅលើ​រឿងព្រេង​ខ្មែរ​ស្ដីពី ព្រះថោង នាងនាគ លុះត្រា​តែមាន​នាងនាគ​នៅ​ស្រុក​ខ្មែរ​នេះឯង ទើប​មាន​ព្រះថោង (គេ​ថា​ព្រះថោង​មកពី​ប្រទេស​ឥណ្ឌា) បាន​ជួប​ប្រភព​គ្នា​ហើយ​បាន​កសាង​នគរ​គោគធ្លកដ៏រុងរឿង​មួយនា​សម័យ​ប្រ​វ​ត្ដិ។ រឿងព្រេង​និទាន​នេះ ត្រូវបាន​ជនជាតិខ្មែរ​ប្រារព្វ​ពិធី ពី​សម័យកាល​មួយ​ទៅ សម័យកាល​មួយ ជាពិសេស​គឺ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូនប្រុស ស្រី តែម្ដង (ព្រះថោង​តោង​ស្បៃ​នាង នាគ)។ បានន័យថា លុះត្រា​តែមាន​ជាតិខ្មែរ នៅលើ​កោះ​គោគធ្លក​នេះ​រួចទៅហើយ​ទើប​ឥណ្ឌា​អាច​ផ្សព្វ- ផ្សាយ​អរិយ្យធម៌​របស់ខ្លួន​ចូលមកក្នុង​ស្រុក​ខ្មែរ (នគរ​គោគធ្លក) បាន។
តាមន័យ ក្នុង​រឿងព្រេង​នេះ​បានបង្ហាញ​អោយឃើញថា ខ្មែរ​យើង​ជា​ជនជាតិ​ដែលមាន​ប្រភព​ច្បាស់លាស់​កើត និង​រស់​នៅលើ​ទឹកដី ស្រុក​ខ្មែរ​នេះឯង។

ជារួម​មក​យើង​ឃើញថាៈ ចំពោះ​ដើមកំណើត​នៃ​ជាតិ​សាសន៍​ខ្មែរ​យើង​នេះ អ្នកប្រាជ្ញ​ជាតិ និង​អន្ដរ ជាតិ​បានផ្ដល់​សម្មតិកម្ម​យ៉ាង​ច្រើន​ក៏ដោយ តែ​ទស្សនៈ​របស់​អស់លោក​ទាំងនោះ បាន​យល់​ស្របគ្នា​ត្រង់ចំនុច ដែលថា ខ្មែរ ជា​ជាតិ​សាសន៍​មួយ​ស្ថិតនៅក្នុង​អំបូរ ពិសេស​មួយ​គឺ​អំបូរ មន-ខ្មែរ ឬ ខម នេះឯង។

ជាតិមន មាន​រស់នៅ​សេសសល់​រហូតដល់​សព្វ​ថ្ងៃនេះ ដែល​មាននៅ​ប្រទេស​ភូមា ផ្នែក​ខាងក្រោម និង​តាម​ជួរ​ភ្នំ​អណ្ណាម ក្នុងប្រទេស​វៀតណាម។ ជនជាតិ​ថៃ វៀតណាម និង ភូមា ទើបតែ​ចុះមក​លួច​ប្លន់​យក ទឹកដី​ខ្មែរ​ក្នុង​សតវត្ស​ទី១៣ នៃ គ.ស តែប៉ុណ្ណោះ។ គឺ​នៅពេលដែល​ជនជាតិ​ទាំងនេះ​ត្រូវ​កងទ័ព​ម៉ុង​ហ្គោល (Mongol)វាយប្រហារ​ដេញ​ខ្ចាត់ខ្ចាយ​រត់​ភ្លាត់​ពី​ប្រទេស​ចិន​មក។

(ប្រែ​សម្រួល​ពី សៀវភៅ វប្បធម៌ អរិយ្យធម៌​ខ្មែរ របស់​សាស្ដ្រាចារ្យ ពន់ ឆាយ)

ប្រវត្តិ ភិរម្យ ង៉ុ​យ អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​

August 4, 2009 1 comment

អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ឋ​ខ្មែរ។ គាត់​កើត​នៅ​ឆ្នាំ ១៨៦៥ ឃុំ​កំពូល ស្រុក​ភ្នំពេញ ដោយ​សព្វថ្ងៃ​ហៅថា​ស្រុក អង្គស្នួល ក្នុង​ខេត្តកណ្តាល មាន​នាម​ដើម អ៊ុក អ៊ូ ប៉ុន្តែ​មាតាបិតា​លោក​ហៅ​ក្រៅ​ថា​ង៉ុយៗជាប់​នាម​នេះ​រហូតមក ហើយ​បានទទួល​អនិច្ចកម្ម​ទៅវិញ​ក្នុង​ឆ្នាំ ១៩៣៩ ជន្មាយុ​៧១ឆ្នាំ។

Phirom Ou (Gnoy)

ភិរម្យ ង៉ុ យ អ្នកប្រាជ្ញ អក្សរសាស្ត្រ ខ្មែរ ក្រម ង៉ុ យ (Phirom Gnoy)

បិតា​លោក​នាម អ៊ុក ធ្វើ​មេឃុំ នៅ​ឃុំ​កំបូល មាន​គោ​រម្យ​ងារ​ថា ចៅពញា​ធម្ម​ធា​រា ហើយ​ឯ​មាតា​លោក​ជា​កូនរបស់​ពញា​ម៊ុ​ក មេឃុំ​ស្ពានថ្ម ស្រុក ខេត្ត​ជាមួយគ្នា ដែល​មាតាបិតា​ត្រូវ​បង្អូន​ជីទួតមួយ​គ្នា។

កាលពី​កុមារ អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ​បាន​ទៅ​សំណាក់​រៀន នឹង​ជាមួយ​ចៅអធិការ​វត្ត​អង្គ​បឹង​ចក ដែល​ស្រុកកំណើត​របស់លោក​ផ្ទាល់ ដោយ​​គាត់​ជា​ក្មេង​ឧស្សា​ហ៏​រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៏​អា​ថ៏ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៍​អា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។

ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត លោក​បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏ នៅ​ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ហើយ​ប្រកប​អ្នកស្រែ​ជាធម្មតា​ក្នុងស្រុក​នោះ។ លោក​មានកូន ៦នាក់​ឈ្មោះ​អាចារ្យ ចុង ដែលជា​កវី​មានឈ្មោះ​ល្បី ខាង​សំនួនវោហារ បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។

ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។

ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រា​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។

សំ​នូរ​ល្បីល្បាញ​តា​ង៉ុ​យ​នេះ​ដឹង​ដល់​លោក​សឺ ដេ​ស សមាជិក​សាលា​បារាំង​ចុង​បូ​ពា៏​ប្រទេស​នាំទៅ​ជួប​អ្នក ស្រី​ស៊ុ​សាន​កា​ពេ​លេស នាយក​វិជ្ជាឋាន ពុ​ទ្ឋ​សាសន​បណ្ឌិត្យ​បាន​បោះ​ពុ​ម្ភ​កំណាព្យ តា​ង៉ុ​យ ជា​កូនសៀវភៅ​បួន។ អ្នក​ស្រិ​កា​ពេ​លេស​បាន​ឧ្យ​កំ​រែ​ជា​ប្រាក់១រៀល​ជំនាន់​នោះ។ ប្រាក់១រៀល​តិច​មែនពិត តែ​អំណោយ​នេះ​សឹងតែ​ទុក ជា​កិច្ច​ប្រវត្តិសាស្ត្រ បង្ហាញ​ឧ្យ​ឃើញថា​បារាំង​ទាំងអស់ មិនមែន​សុ​ទ្ឋ​តែ​អ្នក​អាណានិគម​មក​ជិះជាន់​ខ្មែរ គឺមាន​អ្នកប្រាជ្ញខ្លះៗស្រឡាញ់​រាប់អាន​វប្ប​ធ​ម៏​ខ្មែរ​ចង់​រក្សា​ទុកជា​ ស្នាដៃ​មនុស្ស​ធ​ម៏។ នៅពេល​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ ក្រម ង៉ុ​យ​ទទួលអនិច្ចកម្ម​ទៅ គាត់​បាន​បន្សល់​ស្នាដៃ​ចុងក្រោយជា​បណ្តាំ​ក្រម ង៉ុ​យ បង្ហាញ​ពី​ភាពល្ងង់ខ្លៅ និង​ការ​ខ្ចិ​ល ច្រអូស​នៃ​ជនជាតិ​យើង នៅមុខ​ភាពរហ័សរហួន​ឆ្លាត​កេង​ប្រ​វ័​ញ​នៃ​ជនបរទេស​មាន ចិន យួន​ជាដើម។

ធ្វើការ​ដកស្រង់​ចេញពី​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី២០

កាលវិវត្តន៍វ័យរបស់មនុស្ស

August 4, 2009 Leave a comment

តាម​សៀវភៅ​វប្បធម៌​ទូទៅ​ភាគ២របស់លោក ឡុង សារិន បាន​បង្ហាញថា ក្នុង​មួយជីវិត​រស់នៅ​របស់​មនុស្ស ត្រូវបាន​បែងចែក​ជា១០វ័យ​គឺ៖

  • ទីមួយ ចាប់ពី​ពេល​កើត​រហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្ត​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ​កំពុង​សុខ​ស្រួល។
  • ទីពីរ ចាប់ពី​អាយុ១១ឆ្នាំ រហូតដល់​អាយុ២០ឆ្នាំ គឺ ខិ​ឌ្ឌ​ទសកៈ ដែល​ប្រែ​មក​ថា ជា​វ័យ​ល្បែង ពោលគឺ​វ័យ ដែល​កំពុង​ភ្លើតភ្លើន ពុំ​សូវ​ចេះ​គិតពិចារណា​បាន​ដិតដល់ ច្រើន​ប្រព្រឹត្ត​នូវ​ទោសកំហុស។
  • ទី​បី គឺ​វណ្ណ​ទសកៈ ចាប់ពី​អាយុ២១ឆ្នាំ ដល់​អាយុ៣០ឆ្នាំ ដែល​ប្រែ​មក​ថា​ជា​វ័យ​ល្អ។
  • ទីបួន ចាប់ពី​អាយុ៣១ឆ្នាំ​ដល់​អាយុ៤០ឆ្នាំ គឺ​វ័យ ពល​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ ខ្លាំងក្លា។ វ័យ​នេះហើយ​ដែល​មនុស្ស​មាន​កាយសម្បទា​មាំមួន​ទាំង​ចិត្តគំនិត និង​ប្រាជ្ញា​ស្មារតី។
  • ទី​ប្រាំ ចាប់ពី​អាយុ៤១ឆ្នាំ​រហូតដល់​អាយុ៥០ឆ្នាំ​គឺ​បញ្ញា​ទសកៈ ដែល​មានន័យថា​ជា​វ័យ​ពិចារណា។ មនុស្ស ឋិត​ក្នុង​វ័យ​នេះ​អាច​ពិចារណា​រកហេតុ​ផល​ច្បាស់លាស់​ជាង​វ័យ​ណា​ទាំងអស់ ដោយ​ផ្អែកលើ​បទពិសោធន៍ និង​ការច្នៃប្រឌិត​បន្ថែម។
  • ទីប្រាំមួយ គឺ​ចាប់ពី​អាយុ៥១ឆ្នាំ​ដល់៦០ឆ្នាំ ជា​វ័យ​ហា​និ​ទសកៈ ប្រែ​មក​ថា​វ័យ​ទន់។ មនុស្ស​ចាប់ផ្ដើម​ទ្រុឌទ្រោម​បន្តិចម្ដងៗទាំង​កាយសម្បទា និង​ចិត្តគំនិត​អារម្មណ៍។
  • ទី​ប្រាំពីរ ចាប់ពី​អាយុ៦១ឆ្នាំ​ដល់៧០ឆ្នាំ គឺ ប​ពា្ភ​រ​ទសកៈ ដែល​មានន័យថា​ជា​វ័យ​ជរា។ ដល់​វ័យ​នេះ​ភាព​ទ្រុឌ ទ្រោម​កាន់តែ​ញ៉ាំ​ញី​ដល់​មនុស្ស​គ្មាន​ល្ហែ ឈឺ​ក៏​ច្រើន ធ្វើការ​ងារ​ពុំ​សូវ​បាន​ពេញលេញ។
  • ទី​ប្រាំបី ចាប់ពី​អាយុ៧១ឆ្នាំ​ដល់៨០ឆ្នាំ ជា​វ័យ​កោង ឬ​ហៅថា​វ័យ វង្កា​ទសកៈ។
  • ទី​ប្រាំបួន ចាប់ពី​អាយុ៨១ឆ្នាំ​ដល់៩០ឆ្នាំ មនុស្ស​ចាប់ផ្ដើម​ភ្លេចភ្លាំង​ច្រើន ជា​វ័យ​ភ្លេច ឬ​វ័យ​មោ​មូ​ហ​ទសកៈ។
  • ទីដប់ ចាប់ពី​អាយុ៩១ឆ្នាំ​រហូតដល់១០០ឆ្នាំ គឺ​វ័យ​ដេក ឬ​សយន​ទសកៈ។